សុចរិតភាពអាជីវកម្មរបស់យើង

ការប្រយុទ្ធប្រឆាំងពាណិជ្ជកម្មខុសច្បាប់

ពួកយើងដឹកនាំឧស្សាហកម្មថ្នាំជក់ ក្នុងការប្រយុទ្ធប្រឆាំងពាណិជ្ជកម្មថ្នាំជក់ខុសច្បាប់ តាមរយៈភាពជាដៃគូជាមួយភ្នាក់ងារអនុវត្តច្បាប់ និងរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា។

តើនេះមានន័យដូចម្តេចសម្រាប់ JTI ?

សម្ព័ន្ធ JT មានគោលជំហរប្រឆាំងនឹងផលិតផលថ្នាំជក់ខុសច្បាប់ និងប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់គ្រប់ទម្រង់ តាមរយៈការធានាឲ្យមានភាពស្របច្បាប់នៃបណ្តាញផ្គត់ផ្គង់របស់ពួកយើង និងធ្វើការយ៉ាងជិតស្និតជាមួយដៃគូអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។

ផលិតផលថ្នាំជក់ខុសច្បាប់ បានធ្វើឲ្យអាជីវកម្មផលិតផលថ្នាំជក់ស្របច្បាប់មានការធ្លាក់ចុះ កាត់បន្ថយចំណូលពន្ធរបស់រដ្ឋាភិបាល និងគាំទ្រឧក្រឹដ្ឋកម្មដែលបានរៀបចំទុក។

ពួកយើងតាមដានយ៉ាងយកចិត្តទុកដាក់ លើទីផ្សារនិងអតិថិជនរបស់ពួកយើង ដើម្បីធានាថា ផលិតផលថ្នាំជក់របស់ JTI បានទៅដល់ដៃអតិថិជនជានីតិជន តែតាមរយៈបណ្តាញជួញដូរស្របច្បាប់ នៅក្នុងទីផ្សារគោលដៅរបស់ពួកយើងប៉ុណ្ណោះ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ JTI ក្នុងការធានាឲ្យមានបណ្តាញផ្គត់ផ្គង់ស្របច្បាប់ ខ្ញុំធានាថា រាល់ដៃគូអាជីវកម្មដែលខ្ញុំធ្វើការជាមួយ បានយល់ដឹងពីបទដ្ឋានអ្នកផ្គត់ផ្គង់របស់ JTI និងគោលការណ៍ពាក់ព័ន្ធរបស់ JTI។ ដៃគូអាជីវកម្មណាមួយដែលទិញ ឬចាត់ចែងផលិតផលថ្នាំជក់របស់ពួកយើង ត្រូវតែជាអ្នកផ្គត់ផ្គង់ដែលមានកេរ្តិ៍ឈ្មោះ និងឆ្លងកាត់កម្មវិធីត្រួតពិនិត្យអតិថិជន និងអ្នកផ្គត់ផ្គង់។

ខ្ញុំនឹងរាយការណ៍ភ្លាមៗពីប្រតិបត្តិការសង្ស័យ ឬសកម្មភាពដែលជាប់ពាក់ព័ន្ធនឹងដៃគូអាជីវកម្មរបស់ JTI ឬ ផលិតផលទៅសមាជិកនៃផ្នែកប្រឆាំងការជួញដូរខុសច្បាប់ ឬផ្នែកអនុលោមភាព។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ពួកយើងរំពឹងថា ដៃគូអាជីវកម្មទាំងអស់របស់ពួកយើង នឹងការពារបណ្តាញផ្គត់ផ្គង់ និងប្រតិបត្តិការអាជីវកម្មផ្ទាល់ខ្លួននិងរបស់ JTI ប្រឆាំងនឹងគ្រប់ទម្រង់ទាំងអស់នៃពាណិជ្ជកម្មខុសច្បាប់។ បន្ថែមពីលើនេះទៀត ពួកយើងរំពឹងទទួលបានកិច្ចសហការពេញលេញពីដៃគូអាជីវកម្ម នៅក្នុងកម្មវិធីត្រួតពិនិត្យអតិថិជន និងអ្នកផ្គត់ផ្គង់របស់ពួកយើង។

បុគ្គលិកផ្នែកប្រឆាំងពាណិជ្ជកម្មខុសច្បាប់របស់ពួកយើង ធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីស៊ើបអង្កេតការរឹបអូសផលិតផល JTI។ ប្រសិនបើការស៊ើបអង្កេតបង្ហាញថាដៃគូអាជីវកម្មណាមួយស្ថិតនៅក្នុងភាពសង្ស័យ ពួកយើងត្រូវចាត់វិធានការសមស្រប ដើម្បីធានាភាពស្របច្បាប់នៃបណ្តាញផ្គត់ផ្គង់របស់ពួកយើង រួមទាំងការបញ្ចប់ទំនាក់ទំនងអាជីវកម្ម ក្នុងករណីដែលចាំបាច់។

ជាតួលេខ

  • ជាមធ្យម មានបារី ១ ដើម ក្នុងចំណោម បារី ១០ដើម ក្នុងពិភពលោក ជាបារីខុសច្បាប់។
  • ច្រើនជាង ៤០ ប៊ីលានដុល្លារអាមេរិកត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ នៅក្នុងចំណូលពន្ធសកល។
  • ផលិតផលបារីខុសច្បាប់ច្រើនជាងឬ ស្មើនឹង ១ ប៊ីលានដើម ត្រូវបានរឹបអូសក្នុងឆ្នាំ ២០១៧ ក្រោមភាពជាដៃគូជាមួយភ្នាក់ងារអនុវត្តច្បាប់។

ស្វែងយល់បន្ថែម