សុចរិតភាពអាជីវកម្មរបស់យើង

ការផ្លាស់ប្តូរអំណោយ បដិសណ្ឋារកិច្ច និងការកំសាន្ត (GHE)

ពួកយើងមិនលើកទឹកចិត្តឲ្យធ្វើការផ្លាស់ប្តូរអំណោយ បដិសណ្ឋារកិច្ច និងការកំសាន្ត (GHE)ទេ ប៉ុន្តែពួកយើងទទួលស្គាល់ថា GHE ម្តងម្កាលគឺជាការរឿងធម្មតាក្នុងការអនុវត្តអាជីវកម្ម។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

អំណោយគឺជាអ្វីមួយដែលមានតម្លៃ ដែលបានទទួល ឬឲ្យដោយគ្មានការការបង់ប្រាក់ត្រលប់មកវិញ។ បដិសណ្ឋារកិច្ច និងការកំសាន្ត រួមបញ្ចូលព្រឹត្តិការណ៍ដែលបានចំណាយប្រាក់រៀបចំ កន្លែងស្នាក់នៅ អាហារ និងភេសជ្ជៈ។

ពួកយើងតែងតែមានតម្លាភាពនៅពេលផ្លាស់ប្តូរអំណោយ ធ្វើបដិសណ្ឋារកិច្ច និងការកំសាន្ត ព្រោះថាទង្វើនេះអាចត្រូវបានគេមើលឃើញថាជាអំពើសូកប៉ាន់ ឬទំនាស់ផលប្រយោជន៍។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំគោរពតាមគោលការណ៍ GHE មុននឹងផ្តល់ ឬទទួល GHE។

ខ្ញុំមិនអនុញ្ញាតការផ្លាស់ប្តូរ GHE មានឥទ្ធិពលលើការសម្រេចចិត្តអាជីវកម្មរបស់ខ្ញុំទេ។

GHE ដែលបានផ្លាស់ប្តូរជាមួយស្ថាប័ន ឬមន្ត្រីរដ្ឋាភិបាល ដោយមិនគិតពីតម្លៃ ត្រូវតែស្នើសុំការអនុញ្ញាត។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្ម?

ដៃគូអាជីវកម្មដែលត្រូវបានតែងតាំងឲ្យធ្វើសកម្មភាពក្នុងនាមពួកយើង ត្រូវបានរំពឹងថាអនុលោមតាមគោលការណ៍ GHE និងស្នើសុំការអនុញ្ញាតជាមុន សម្រាប់ការផ្លាស់ប្តូរ GHE ណាមួយ។

យោងតាមគោលការណ៍ GHE GHEត្រូវតែ៖

  1. ស្របទៅតាមបទប្បញ្ញត្តិជាធរមាន និងទំនៀមទម្លាប់ក្នុងស្រុក។
  2. មានមូលហេតុសមហេតុសមផល និងសមាមាត្រ ម្តងម្កាល និងសមរម្យ។
  3. មិនបង្កើតទំនាស់ផលប្រយោជន៍រវាងបុគ្គលិក និងតតីយជន។
  4. មិនត្រូវឲ្យ ឬទទួល ដើម្បីប្តូរយកផលប្រយោជន៍មិនសមរម្យ ឬរង្វាន់ ឬជំរុញឲ្យធ្វើអំពើមិនត្រឹមត្រូវ។
  5. មិនមែនជាសាច់ប្រាក់ ប័ណ្ណសាច់ប្រាក់ ឬ ប័ណ្ណគូប៉ុងដែលអាចប្តូរយកប្រាក់។
  6. ត្រូវប្រកាសឲ្យបានពេញលេញសម្រាប់គោលបំណងសុំការអនុញ្ញាត។ ការប្រកាសត្រូវតែឆ្លុះបញ្ចាំងពីគោលបំណង តម្លៃGHEពេញ និងបញ្ជីឈ្មោះអ្នកចូលរួម រួមទាំងបុគ្គលិក JTI ផងដែរ។

ស្វែងយល់បន្ថែម