សុចរិតភាពអាជីវកម្មរបស់យើង

ការគ្រប់គ្រងទំនាក់ទំនងជាមួយអ្នកខាងក្រៅ

ខណៈដែលមានតែអ្នកតំណាងដែលទទួលបានសិទ្ធិប៉ុណ្ណោះដែលអាចទំនាក់ទំនងជាមួយអ្នកសារព័ត៌មានក្នុងនាម JTI បាន បុគ្គលិកទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យធ្វើការពាក់ព័ន្ធនឹងអាជីវកម្មរបស់ពួកយើងនៅក្នុងបណ្តាញសង្គមផងដែរ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

មានតែគណៈគ្រប់គ្រងជាន់ខ្ពស់ នាយកគ្រប់គ្រងប្រចាំប្រទេស និងអ្នកតំណាងអភិវឌ្ឍសាជីវកម្មសកល ប្រចាំតំបន់ និងប្រចាំមូលដ្ឋានដែលទទួលបានសិទ្ធប៉ុណ្ណោះ ដែលអាចឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានបាន។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំប្រុងប្រយ័ត្នអំពីការចែករំលែកព័ត៌មានពី JTI នៅលើបណ្តាញសង្គម ហើយខ្ញុំយោងលើព័ត៌មានដែលបាន ផ្តល់ជូនដោយក្រុមហ៊ុន និងអាចរកបានជាសាធារណៈ។

ខ្ញុំមិនបង្ហោះ ឬចែករំលែកព័ត៌មានសម្ងាត់អំពី JTI នៅលើបណ្តាញសង្គម ប្លុក ឬវេទិការជជែកពិភាក្សាឡើយ។

ជាវិធានទូទៅ ប្រសិនបើខ្ញុំមិនចង់ឃើញអ្វីមួយនៅលើទំព័រមុខនៃការសែតជាតិ ខ្ញុំមិនគួរបង្ហោះ ឬចែករំលែកព័ត៌មាននោះនៅលើបណ្តាញសង្គម ឬវេទិការសាធារណៈណាមួយឡើយ។

អ្វីដែលគួរធ្វើ និងមិនគួរធ្វើនៅលើបណ្តាញសង្គម

  • បាទ/ចាស៎ - ចែកចាយបន្តនូវសារ និងការងារដែលបានផ្សព្វផ្សាយដោយបណ្តាញអាជីវកម្មរបស់ JTI ជាមួយបណ្តាញផ្ទាល់ខ្លួនរបស់អ្នក។
  • បាទ/ចាស៎ - បញ្ជាក់ឲ្យច្បាស់ថា ទស្សនៈដែលបានបញ្ចេញ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នក។
  • ទេ​ - បង្ហោះព័ត៌មានសម្ងាត់លើបណ្តាញសង្គម។
  • ទេ​ - ធ្វើការផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ JTI លើបណ្តាញសង្គម ដោយចិត្តឯង។

ស្វែងយល់បន្ថែម