សុចរិតភាពអាជីវកម្មរបស់យើង

ការបង្ការឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ

ពួកយើងមិនអត់អោនចំពោះឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ ហើយពួកយើងគ្រប់គ្រងហានិភ័យទាក់ទងនឹងឧក្រឹដ្ឋកម្មហិរញ្ញវត្ថុយ៉ាងសកម្ម។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ បង្កគ្រោះថ្នាក់ដល់សង្គម និងរដ្ឋាភិបាល ហើយអាចប៉ះពាល់ជាអវិជ្ជមានដល់អាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ JTI។

ឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ រួមបញ្ចូល ការលាងប្រាក់ អំពើគេចវេសពន្ធ និងការជួយសម្របសម្រួលអំពើគេចវេសពន្ធ។ ការលាងប្រាក់គឺជាដំណើរការកែប្រែប្រាក់ដែលទទួលបានមកដោយខុសច្បាប់ទៅជាប្រាក់ដែលមើលទៅដូចជាស្របច្បាប់ ឬទៅជាទ្រព្យសកម្មផ្សេងៗទៀត។ អំពើគេចវេសពន្ធ ពាក់ពន្ធនឹងការចាត់វិធានការដើម្បីជៀសវាងការបង់ពន្ធដែលតម្រូវ។ ការជួយសម្របសម្រួលអំពើគេចវេសពន្ធ មានន័យថា ការជួយដៃគូអាជីវកម្ម ឬតតីយជន ឲ្យគេចពន្ធ។

ទណ្ឌកម្មសម្រាប់ការប្រព្រឹត្ត ឬជួយសម្របសម្រួលឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ មានសភាពធ្ងន់ធ្ងរ សម្រាប់ JTI និងបុគ្គលិករបស់ខ្លួន បើទោះបីជាបុគ្គលដែលទទួលខុសត្រូវមិនទទួលបានប្រយោជន៍ពីសកម្មភាពដែលបានធ្វើឡើងក៏ដោយ។ អ្នកអាចនឹងទទួលខុសត្រូវ ប្រសិនបើអ្នកជួយបុគ្គលណាម្នាក់ធ្វើសកម្មភាពទាំងនោះ ទោះបីដោយចេតនាក្តី ឬអចេតនាក្តី។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំមិនត្រូវពាក់ព័ន្ធ ឬជួយសម្របសម្រួល ទម្រង់ណាមួយនៃឧក្រឹដ្ឋកម្មហិរញ្ញវត្ថុឡើយ។
គោលការណ៍ប្រឆាំងការលាងប្រាក់របស់ JTI កំណត់ពីវិធានក្នុងការទូទាត់ពាណិជ្ជកម្មចូលក្នុងនិងចេញក្រៅប្រទេស និងអាចជួយខ្ញុំធានាថា ខ្ញុំមិនកំពុងជួយសម្របសម្រួលការលាងប្រាក់។

ប្រសិនបើខ្ញុំត្រូវបានស្នើឲ្យធ្វើសកម្មភាពដែលអាចនាំឲ្យមានការគេចវេសពន្ធ ឬការលាងប្រាក់ ខ្ញុំត្រូវបដិសេធហើយរាយការណ៍ពីករណីនេះភ្លាមៗ។

ខ្ញុំរាយការណ៍ ប្រសិនបើខ្ញុំសង្ស័យថា សហការីរួមការងារ ឬដៃគូអាជីវកម្ម អាចពាក់ព័ន្ធនឹងឧក្រឹដ្ឋកម្មហិរញ្ញវត្ថុណាមួយ។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ពួកយើងរំពឹងថា ដៃគូអាជីវកម្មរបស់ពួកយើង រួមទាំងអ្នកដែលធ្វើសកម្មភាពក្នុងនាមពួកយើង អនុលោមយ៉ាងពេញលេញតាមគោលការណ៍ដោយគ្មានការអត់អោនរបស់ពួកយើង ចំពោះឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ។ ពួកយើងនឹងប្រើប្រាស់សិទ្ធិបញ្ចប់កិច្ចព្រមព្រៀង បើដៃគូអាជីវកម្មរបស់យើងមានជាប់ពាក់ព័ន្ធនៅក្នុងទម្រង់ណាមួយនៃឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ។

ប្រសិនបើដៃគូអាជីវកម្ម ត្រូវបានស្នើឲ្យធ្វើសកម្មភាពណាមួយដែលអាចជាឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ ពួកគេត្រូវរាយការណ៍ភ្លាមៗពីកង្វល់របស់ពួកគេតាមរយៈ onebehaviour@jti.com។

តើស្ថានភាពបែបណាខ្លះដែលអាចអនុវត្តវិធានក្នុងផ្នែកនេះបាន?

ខាងក្រោមគឺជាឧទាហរណ៍មួយចំនួន នៃឧក្រឹដ្ឋកម្មហិរញ្ញវត្ថុដែលអាចកើតមានឡើង៖

  • ដៃគូអាជីវកម្មបានស្នើឲ្យខ្ញុំបង្វែការទូទាត់ប្រាក់ទៅគណនីធនាគារក្រៅប្រទេស ក្រោមឈ្មោះតតីយជនដែលខ្ញុំមិនស្គាល់ ហើយខ្ញុំសង្ស័យថាមូលហេតុនៃការធ្វើបែបនេះគឺដើម្បីគេចវេសពន្ធ។
  • អតិថិជនបានស្នើឲ្យខ្ញុំធ្វើតួលេខខុសសម្រាប់ទំនិញ/សេវាកម្មដែលពួកគេបានទិញនៅលើវិក្កយបត្ររបស់ពួកគេ ដើម្បីកាត់បន្ថយអាករលើតម្លៃបន្ថែម ឬពន្ធឬអាករផ្សេងទៀតដែលត្រូវបង់។

ស្វែងយល់បន្ថែម