តើនេះមានន័យដូចម្តេចសម្រាប់ JTI?
ទណ្ឌកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងការនាំចេញ អាចរឹតត្បិត ឬហាមឃាត់ការធ្វើទំនាក់ទំនងអាជីវកម្មជាមួយបុគ្គល គ្រឹះស្ថាន ឬប្រទេសជាក់លាក់មួយចំនួន។ ទណ្ឌកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងការនាំចេញ ក៏អាចរឹតត្បិត ឬហាមឃាត់ការនាំចេញ ឬនាំចូលនៃទំនិញ ឬសេវាកម្មជាក់លាក់មួយចំនួនផងដែរ។ ការពិន័យសម្រាប់ការមិនអនុលោមតាមទណ្ឌកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងការនាំចេញ ទោះបីជាដោយអចេតនាក្តី អាចមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ JTI និងបុគ្គលិករបស់ខ្លួន។
ពួកយើងមានគោលការណ៍ និងនីតិវិធីសម្រាប់ជួយធានាថា គ្មានអាជីវកម្មណាមួយ ឬបុគ្គលិកណាម្នាក់របស់ពួកយើង ជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការដែលបានហាមឃាត់ទេ។