សុចរិតភាពអាជីវកម្មរបស់យើង

ការការពារទ្រព្យសកម្មរបស់ក្រុមហ៊ុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន JTI មានសារៈសំខាន់ក្នុងការជួយពួកយើងឲ្យសម្រេចគោលដៅអាជីវកម្ម។ ពួកយើងប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុន និងទ្រព្យសកម្មដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ប្រកបដោយការទទួលខុសត្រូវ និងដោយមានការគោរព។ ពួកយើងធានាថា ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានថែទាំ ការពារ និងលក់ចេញដោយត្រឹមត្រូវ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ទ្រព្យសកម្មរបស់ក្រុមហ៊ុន រួមមានគ្រឿងចក្រ ឧបករណ៍បច្ចេកវិទ្យា ផលិតផល និងសម្ភារផលិតកម្ម កម្មសិទ្ធិបញ្ញា និងទិន្នន័យក្រុមហ៊ុន។

ការប្រើប្រាស់ខុសទិសដៅ ភាពមិនដំណើរការ ឬដំណើរការខុសប្រក្រតីនៃទ្រព្យសកម្មរបស់ក្រុមហ៊ុន អាចរំខានដល់សកម្មភាពអាជីវកម្ម និងអាចបណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ និងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ។

កម្មសិទ្ធិបញ្ញារបស់ពួកយើងគឺជាទ្រព្យសកម្មដ៏មានតម្លៃ ដែលសបង្ហាញពីភាពខុសគ្នានៃផលិតផល និងសេវារបស់ពួកយើង និងរក្សាភាពមានប្រៀបក្នុងការប្រកួតប្រជែង។ គ្រប់តក្កកម្ម គំនិត ទស្សនាទានដែលបានបង្កើតឡើងសម្រាប់ JTI ដោយបុគ្គលិក ក្នុងអំឡុងពេលបម្រើការងារ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងមិនត្រូវបានធ្វើការជួញដូរជាលក្ខណៈឯកជនទេ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំមានតួនាទីការពារទ្រព្យសកម្មរបស់ក្រុមហ៊ុនដែលបានប្រគល់ឲ្យខ្ញុំប្រើប្រាស់ ពីចោរលួច ការប្រើប្រាស់ខុសទិសដៅ និងខ្ជះខ្ជាយ។

ខ្ញុំប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុន ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីរបស់ JTI និងមិនប្រើប្រាស់ទ្រព្យសកម្មទាំងនោះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ខ្ញុំមិនចែករំលែកទ្រព្យសកម្មរបស់ក្រុមហ៊ុន រួមទាំងកម្មសិទ្ធិបញ្ញា ជាមួយតតីជនដោយគ្មានការអនុញ្ញាតជាមុនឡើយ។ ខ្ញុំមិនដែលទទួលបាន ឬប្រើប្រាស់ទ្រព្យសកម្មរបស់ តតីជន ឬកម្មសិទ្ធិបញ្ញារបស់តតីយជនដោយគ្មានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតត្រឹមត្រូវឡើយ។

គ្រប់ពេលវេលាទាំងអស់ ដែលខ្ញុំពិចារណាចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ឲ្យរក្សាទុកទិន្នន័យឌីជីថលរបស់ក្រុមហ៊ុន ខ្ញុំនឹងរៀបចំឲ្យមានការចូលរួមពីមិត្តរួមការងារពីផ្នែកព័ត៌មានវិទ្យា ។ ការធ្វើបែបនេះអនុញ្ញាតឲ្យពួកគេអាចធានាថាទិន្នន័យរបស់ពួកយើងត្រូវបានការពារ។

ខ្ញុំយល់ដឹងពីតម្លៃ និងភាពងាយរងគ្រោះនៃទិន្នន័យឌីជីថលរបស់ JTI និងប្រើប្រាស់កូដ i-secure ដើម្បីកាត់បន្ថយហានិភ័យនៃចោរកម្ម ឬបាត់បង់។
ប្រសិនបើខ្ញុំមានចម្ងល់ណាមួយទាក់ទងនឹងការប្រើប្រាស់ធនធានបច្ចេកវិទ្យា ខ្ញុំនឹងសាកសួរទៅ Global Service Desk ដើម្បីទទួលបានជំនួយ។ ប្រសិនបើខ្ញុំបានប្រព្រឹត្តកំហុស ខ្ញុំត្រូវបង្ហាញវាភ្លាមៗ។

សូមចងចាំគោលការណ៍ចំបងៗនៃកូដ i-secure

  • ខ្ញុំការពារទ្រព្យសម្បត្តិអនឡាញរបស់ខ្ញុំ
  • ខ្ញុំគិតមុននឹងចុច
  • ខ្ញុំចែករំលែកដោយសុវត្ថិភាព
  • ប្រសិនបើមានសំណួរ សូមសួរអ្នកជំនាញ ដោយទាក់ទងទៅកាន់ផ្នែកបច្ចេកវិទ្យារបស់អ្នក GSD ឬដោយ សរសេរទៅកាន់ information.security@jti.com។

ស្វែងយល់បន្ថែម