មនុស្សរបស់យើង

ការធានាលក្ខខណ្ឌសុខភាព និងសុវត្ថិភាព

បុគ្គលិកទាំងអស់ មានសិទ្ធទទូលបានការគាំពារពីជម្ងឺនិងគ្រោះថ្នាក់ការងារ។ ពួកយើងផ្តល់បរិយាកាសការងារដែលមានសុវត្ថិភាព និងមានសុខភាពល្អ ហើយពួកយើងលើកកម្ពស់វប្បធម៌ដែលចាត់ទុកសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកជាអាទិភាព។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ពួកយើងធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់វប្បធម៌សុវត្ថិភាព និងផ្តល់លក្ខខណ្ឌការងារដែលមានសុវត្ថិភាព។ ពួកយើងលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងបំពាក់បំប៉នខ្លួនយើងជាមួយនឹងចំណេះដឹង និងឧបករណ៍សម្រាប់សម្គាល់គ្រោះថ្នាក់ បង្ការគ្រោះថ្នាក់ និងការពារសុខភាពរបស់បុគ្គលិកទាំងអស់។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំធានាថា ខ្ញុំចូលរួមវគ្គបណ្តុះបណ្តាលសុខភាពនិងសុវត្ថិភាពដែលពាក់ព័ន្ធទាំងអស់ និងផ្សាំខ្លួនឯងជាមួយនីតិវិធីសុវត្ថិភាព និងសុខភាពក្នុងមូលដ្ឋាន។

ខ្ញុំទទួលខុសត្រូវលើសុវត្ថិភាពរបស់រូបខ្ញុំផ្ទាល់ និងមិត្តរួមការងាររបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវបានតម្រូវឲ្យធ្វើប្រតិបត្តិការគ្រឿងចក្រ ឬបើកបរយានជំនិះរបស់ក្រុមហ៊ុន ខ្ញុំត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព ហើយប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើង។ ខ្ញុំមិនត្រូវធ្វើប្រតិបត្តិការគ្រឿងចក្រ បើកបរ ឬធ្វើសកម្មភាពផ្សេងទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់រូបខ្ញុំផ្ទាល់ ឬអ្នកដទៃ ប្រសិនសុភវិនិច្ឆ័យ ឬ ប្រសិទ្ធភាពការងាររបស់ខ្ញុំមានការធ្លាក់ចុះ។

ខ្ញុំរាយការណ៍ពីលក្ខខណ្ឌដែលគ្មានសុវត្ថិភាព គ្រោះថ្នាក់ ជិតមានគ្រោះថ្នាក់ ឬអាកប្បកិរិយាដែលគ្មានសុវត្ថិភាព។

ក្នុងនាមជាប្រធានគ្រប់គ្រង ខ្ញុំទទួលខុសត្រូវលើការដឹកនាំវប្បធម៌សុវត្ថិភាពយ៉ាងសកម្ម។ ខ្ញុំធានាថា បុគ្គលិកទាំងអស់មានសមត្ថភាពដែលតម្រូវ ចំណេះដឹង ឆ្លងកាត់វគ្គបណ្តុះបណ្តាល និង ឧបករណ៍សម្រាប់ធ្វើការប្រកបដោយសុវត្ថិភាព។ ប្រសិនបើគ្រោះថ្នាក់ ឬហានិភ័យសុវត្ថិភាពឬសុខភាព ត្រូវបានរាយការណ៍មកកាន់រូបខ្ញុំ ខ្ញុំនឹងដោះស្រាយបញ្ហានេះភ្លាមៗ។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ពួកយើងរំពឹងថាដៃគូអាជីវកម្មរបស់ពួកយើង ធានាបាននូវការអនុវត្តលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។ ពួកគេត្រូវបានតម្រូវឲ្យមានគោលការណ៍គ្រប់គ្រាន់ និងប្រព័ន្ធសម្រាប់គ្រប់គ្រងសុខភាព និងសុវត្ថិភាព។

តើស្ថានភាពបែបណា ដែលអាចអនុវត្តវិធានការនេះ?

ខាងក្រោមគឺជាឧទាហរណ៍មួយចំនួន នៃស្ថានភាពដែលអាចមានហានិភ័យ ឬគ្រោះថ្នាក់៖

  • ខ្ញុំព្រួយបារម្ភថា មិត្តរួមការងារម្នាក់មានបំណងបើកបរ ឬធ្វើប្រតិបត្តិការគ្រឿងចក្រ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
  • ប្រធានគ្រប់គ្រងរបស់ខ្ញុំ បានស្នើឲ្យខ្ញុំបំពេញកិច្ចការមួយ ប៉ុន្តែខ្ញុំមិនបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការនោះដោយសុវត្ថិភាពនៅឡើយទេ។
  • ខ្ញុំបានឃើញខ្សែភ្លើងរងការខូចខាត ដែលអាចបង្កគ្រោះថ្នាក់ដល់រូបខ្ញុំផ្ទាល់ ឬដល់មិត្តរួមការងាររបស់ខ្ញុំ។

ស្វែងយល់បន្ថែម