ផលិតផលរបស់យើង

ការធ្វើទំនាក់ទំនងជាមួយដៃគូអាជីវកម្ម

ដៃគូអាជីវកម្មរបស់ពួកយើង មានសារៈសំខាន់សម្រាប់ភាពជោគជ័យរបស់ពួកយើង។ ពួកគេត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន អនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ សុចរិតភាពអាជីវកម្ម គុណភាព បទដ្ឋានសុខភាពនិងសុវត្ថិភាព សិទ្ធិមនុស្ស និងការគ្រប់គ្រងបទដ្ឋាននិងបរិយាកាសការងារ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ដៃគូអាជីវកម្មរបស់ពួកយើង រួមមាន អតិថិជន អ្នកផ្គត់ផ្គង់ អ្នកដាំដុះ អ្នកជួញដូរស្លឹកថ្នាំជក់ អ្នកចែកចាយ និងភាគីផ្សេងទៀត ដែលពួកយើងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ។

ទង្វើខុសឆ្គង នៃដៃគូអាជីវកម្មណាមួយរបស់ពួកយើង អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកយើង។ ពួកយើងខិតខំប្រឹងប្រែងធ្វើការជាមួយដៃគូដែលប្តេជ្ញាគោរពតាមបទដ្ឋានសីលធម៌ខ្ពស់របស់ពួកយើង។

អ្នកផ្គត់ផ្គង់ទាំងអស់ ត្រូវបានតម្រូវឲ្យបំពេញតាមបទដ្ឋានអ្នកផ្គត់ផ្គង់របស់ JTI ហើយពួកយើងធ្វើការត្រួត ពិនិត្យអ្នកផ្គត់ផ្គង់សំខាន់ៗ ដោយផ្អែកលើបទដ្ឋានទាំងនេះ។

កម្មវិធី ការអនុវត្តការងារកសិកម្ម របស់ JTI (ALP) ផ្តោតលើការកែលម្អនូវការអនុវត្តការងារ នៅក្នុងប្រតិបត្តិការរបស់អ្នកជួញដូរស្លឹកថ្នាំជក់ និងអ្នកដាំដុះ លើប្រធានបទដូចជា សិទ្ធិរបស់កម្មករ សុខភាព និងសុវត្ថិភាព និងពលកម្មកុមារ។
ពួកយើងធ្វើការយកចិត្តទុកដាក់ស្គាល់ដៃគូអាជីវកម្មដែលទិញ ឬគ្រប់គ្រងផលិតផលថ្នាំជក់របស់ពួកយើងដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះពាក់ព័ន្ធនឹងភាពស្មោះត្រង់ និងសុចរិតភាព។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំគាំទ្រការខិតខំប្រឹងប្រែងរបស់ JTI ក្នុងការរក្សាបទដ្ឋានខ្ពស់នៅក្នុងបណ្តាញផ្គត់ផ្គង់របស់ពួកយើង ដោយរក្សានូវទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូអាជីវកម្ម កសាងសេចក្តីរំពឹងទុកច្បាស់លាស់ និងការគោរពគ្នាទៅវិញទៅមក។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ពួកយើងសង្ឃឹមថាដៃគូអាជីវកម្មរបស់ពួកយើងគោរពច្បាប់ លើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយសីលធម៌ និងប្រកាន់ខ្ជាប់ស្តង់ដារខ្ពស់។

អ្នកដាំដុះ និងអ្នកជួញដូរស្លឹកថ្នាំជក់ ដែលផ្គត់ផ្គង់ថ្នាំជក់ឲ្យ JTI ត្រូវបានលើកទឹកចិត្តឲ្យគោរពតាម ការអនុវត្តការងារកសិកម្ម (ALP) ហើយ JTI អាចផ្តល់ជំនួយក្នុងការអនុវត្តកម្មវិធី ALP។

សកម្មភាពអនុវត្តការងារកសិកម្ម (ALP)

អ្នកជំនាញផ្នែកកសិកម្មម្នាក់របស់ពួកយើងតែងតែចុះទៅជួបកសិករជាប្រចាំ នៅក្នុងរដូវដាំដុះ។ ក្នុងអំឡុងពេលដែលគាត់ចុះជួប គាត់បានកត់សម្គាល់ថា កសិករបានប្រើប្រាស់ថ្នាំការពារដំណាំ (ត្រូវបានហៅផងដែរថា CPA) ដោយមិនបានពាក់ឧបករណ៍ការពារខ្លួន ផ្តល់ជូនដោយ JTI។ អ្នកជំនាញបានពន្យល់គាត់អំពីហានិភ័យសុខភាព និងសុវត្ថិភាពទាក់ទងនឹងការប្រើប្រាស់ CPA និងថាតើឧបករណ៍អាចការពារគាត់បានដូចម្តេចខ្លះ។ គាត់បានអញ្ជើញកសិករឲ្យចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង CPA នៅក្នុងតំបន់របស់គាត់ ដែលរៀបចំឡើងក្រោមការសហការរបស់ពួកយើង។ ក្នុងពេលប្រើប្រាស់ CPA លើកក្រោយ អ្នកជំនាញរបស់ពួកយើងសប្បាយចិត្តដែលឃើញកសិករនោះពាក់ឧបករណ៍ការពារខ្លួនគាត់។

ស្វែងយល់បន្ថែម