តួនាទីរបស់ពួកយើងនៅក្នុងសង្គម

ការវិនិយោគក្នុងសហគមន៍

ពួកយើងមានគោលបំណងចូលរួមចំណែកជាវិជ្ជមាននៅក្នុងសហគមន៍ដែលពួកយើងធ្វើប្រតិបត្តិការ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ពួកយើងវិនិយោគនៅក្នុងកម្មវិធីសង្គម វប្បធម៌ និងបរិស្ថាន ជាមួយនឹងអង្គការមនុស្សធម៌លើកកម្ពស់ការរួមបញ្ចូលក្នុងសង្គម ដែលត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន។

ពួកយើងមិនគាំទ្របុគ្គល អង្គការស្វែងរកប្រាក់ចំណេញ ឬ អង្គការដែលមិនគាំទ្រគោលការណ៍ចម្រុះជាតិសាសន៍ និងរួមបញ្ចូលរបស់ពួកយើងទេ។

ម៉ាកផលិតផលរបស់ JTI មិនត្រូវយកទៅពាក់ព័ន្ធនឹងកម្មវិធីជួយសហគមន៍ទេ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ប្រសិនបើខ្ញុំជាប់ពាក់ព័ន្ធនឹងកម្មវិធី ឬការជ្រើសរើសដៃគូជួយសហគមន៍ ខ្ញុំគោរពតាមនីតិវិធីដែលមានចែងនៅក្នុងគោលការណ៍ស្តីពីការជួយសហគមរបស់ JTI។

តើខ្ញុំអាចចូលរួមចំណែកបានយ៉ាងដូចម្តេច?

  • ជួបជាមួយអ្នកសម្របសម្រួលកិច្ចការជួយសហគមន៍ ដើម្បីស្វែងយល់បន្ថែមពីគំនិតផ្តួចផ្តើមការជួយសហគមន៍នៅក្នុងតំបន់របស់អ្នក និងថាតើអ្នកអាចចូលរួមបានដូចម្តេច។

ស្វែងយល់បន្ថែម