តួនាទីរបស់ពួកយើងនៅក្នុងសង្គម

រក្សាអព្យាក្រឹត្យភាពក្នុងកិច្ចការនយោបាយ

ចំណាប់អារម្មណ៍តែមួយគត់ដែលយើងមានចំពោះកិច្ចការនយោបាយ គឺការរក្សាអព្យាក្រឹត្យភាពក្នុងកិច្ចការនយោបាយ។

រក្សាអព្យាក្រឹត្យភាពក្នុងកិច្ចការនយោបាយ

ពួកយើងមិនប្រើប្រាស់ ឬប៉ុនប៉ងប្រើប្រាស់ឥទ្ធិពលមិនសមរម្យលើភ្នាក់ងាររដ្ឋាភិបាល អ្នកតំណាងរដ្ឋាភិបាល ឬអ្នកអនុម័តច្បាប់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរសម្រាប់ JTI ឡើយ។

ពួកយើងគោរពសិទ្ធិរបស់បុគ្គលិក ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនយោបាយ ដរាបណាការចូលរួមរបស់ពួកគេ មានលក្ខណៈផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធនឹង JTI។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ការភ្ជាប់ខ្លួនរបស់ខ្ញុំទៅនឹងបក្សនយោយបាយណាមួយ គឺជារឿងផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធនឹងការងាររបស់ខ្ញុំនៅ JTI នោះទេ។ ខ្ញុំធ្វើសកម្មភាពនយោបាយ ក្នុងពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយមិនប្រើប្រាស់ធនធានរបស់ JTI អាសយដ្ឋានសារអេឡិចត្រូវនិច ឬ ឯកសារយោងរបស់ក្រុមហ៊ុនឡើយ។

ខ្ញុំមិនប្រើប្រាស់កន្លែងធ្វើការសម្រាប់ធ្វើយុទ្ធនាការនយោបាយ ស្នើសុំការគាំទ្រពីសហការីរួមការងារ ឬស្វែងរកការរួមចំណែកផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទង់សកម្មភាពនយោបាយរបស់ខ្ញុំឡើយ។

ប្រសិនបើខ្ញុំមានបំណងកាន់តំណែងនៅក្នុងស្ថាប័នរដ្ឋ ខ្ញុំនឹងរាយការណ៍ទៅកាន់ប្រធានគ្រប់គ្រងរបស់ខ្ញុំ និងទីប្រឹក្សាច្បាប់ប្រចាំតំបន់ ឬប្រចាំមូលដ្ឋានរបស់ខ្ញុំ។

ស្ថានភាពបែបណាខ្លះដែលអាចអនុវត្តវិធានក្នុងផ្នែកនេះបាន?

ខាងក្រោមគឺជាឧទាហរណ៍មួយចំនួននៃបញ្ហាពាក់ព័ន្ធនឹងសកម្មភាពនយោបាយ៖

  • ខ្ញុំចង់រៀបចំការជួបជុំ ដែលដឹកនាំដោយបេក្ខជនតំណាងរាស្រ្ត នៅក្នុងបរិវេណរបស់ JTI។
  • ខ្ញុំចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនយោបានក្នុងមូលដ្ឋាន ក្រៅម៉ោងធ្វើការ និងមានបំណងចង់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាក្នុងមូលដ្ឋាន។
  • សហការីរួមការងារម្នាក់កំពុងប្រើប្រាស់យានជំនិះរបស់ JTI សម្រាប់ចូលរួមនៅក្នុងការជួបជុំ នយោបាយ។

ស្វែងយល់បន្ថែម