តួនាទីរបស់ពួកយើងនៅក្នុងសង្គម

ការគោរពសិទ្ធិមនុស្ស

នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកយើងទាំងមូល ពួកយើងគោរពសិទ្ធិរបស់បុគ្គលិករបស់ពួកយើង ដៃគូអាជីវកម្ម និងបុគ្គលិករបស់ពួកគេ និងសហគមន៍ដែលពួកយើងធ្វើប្រតិបត្តិការ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

សិទ្ធិមនុស្សគឺជាបទដ្ឋានជាសកល ដែលអនុវត្តដោយស្មើភាពគ្នាចំពោះបុគ្គលម្នាក់ៗ ដោយមិនគិតពីទីកន្លែងដែលពួកគេរស់នៅក្នុងពិភពលោក ដោយគ្របដណ្តប់លើប្រធានបទដូចជា ឱកាសស្មើគ្នា បទដ្ឋានការងារ សេរីភាពក្នុងការបញ្ចេញមតិ និងឯកជនភាព។

ពួកយើងផ្តល់ជូនបុគ្គលិកនូវព័ត៌មានច្បាស់លាស់ស្តីពីសិទ្ធិមនុស្ស ហើយពួកយើងធ្វើការវាយតម្លៃពីផលប៉ះពាល់ដើម្បីកំណត់ និងកាត់បន្ថយបញ្ហាសិទ្ធិមនុស្សដែលអាចកើតមានឡើង។

ពួកយើងសហការជាមួយអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីធ្វើការកែលម្អនូវស្ថានភាពដែលមានហានិភ័យលើសិទ្ធិមនុស្ស។

ពួកយើងចាត់វិធានការទប់ស្កាត់ពិសេស ដើម្បីកាត់បន្ថយហានិភ័យនៃពលកម្មកុមារ នៅក្នុងប្រតិបត្តិការបស់ពួកយើង និងធ្វើការលុបបំបាត់ពលកម្មកុមារនៅក្នុងសហគមន៍ ដែលមានវប្បធម៌ទទួលស្គាល់ការអនុវត្តបែបនេះ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំរំពឹងថា JTI គោរពសិទ្ធិមនុស្ស។ ប្រសិនបើខ្ញុំមានការព្រួយបារម្ភពីការរំលោភបំពានសិទ្ធិរបស់ខ្ញុំ ឬ សហការីរួមការងារ ខ្ញុំនឹងលើកឡើងពីបញ្ហានោះ។

ប្រសិនបើខ្ញុំជាប្រធានគ្រប់គ្រង ខ្ញុំមានតួនាទីធានាថា សិទ្ធិរបស់បុគ្គលិកនៅក្នុងក្រុមរបស់ខ្ញុំ ត្រូវបានគោរព។ ខ្ញុំដោះស្រាយរាល់កង្វល់ដែលបានរាយការណ៍ពីបុគ្គលិកមករូបខ្ញុំ ស្របទៅតាមគោលការណ៍ណែនាំសម្រាប់ប្រធានផ្នែកផ្ទាល់។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ដៃគូអាជីវកម្មទាំងអស់ត្រូវបានរំពឹងថាបង្កើត និងរក្សាបទដ្ឋាននៃការអនុវត្តការងារ និងលក្ខខណ្ឌការងារ ដែលអនុលោមតាមច្បាប់ក្នុងស្រុក និងអនុសញ្ញាអន្តរជាតិដែលមានជាធរមាន។

តើស្ថានភាពបែបណាខ្លះដែលអាចអនុវត្តវិធានក្នុងផ្នែកនេះបាន?

ខាងក្រោមគឺជាឧទាហរណ៍មួយចំនួននៃស្ថានភាពដែលអាចនាំឲ្យមានការព្រួយបារម្ភ៖

  • ពេលនៅកសិដ្ឋានថ្នាំជក់ ខ្ញុំបានកត់សម្គាល់ឃើញកុមារកំពុងលីសែងថ្នាំជក់ដែលមានទម្ងន់ធ្ងន់។
  • អង្គការមិនមែនរដ្ឋាភិបាលឯករាជ្យមួយបានថ្លែងថា ពលករកំពុងធ្វើការឲ្យអ្នកដាំដុះថ្នាំជក់ កំពុងធ្វើការដោយគ្មានឧបករណ៍ការពារខ្លួន។
  • ខ្ញុំបានឮថា សហការីរួមការងារម្នាក់ត្រូវបានស្នើឲ្យទៅធ្វើការក្នុងពេលចុងសប្តាហ៍ដោយមិនបានជូនដំណឹងទៅផ្នែកគ្រប់គ្រងធនធានមនុស្ស។
  • សហការីរួមការងារ ត្រូវបានប្រធានគ្រប់គ្រងរបស់គាត់ បដិសេធសិទ្ធិចូលរូមសហជីព។

ស្វែងយល់បន្ថែម