ការលើកឡើងពីកង្វល់

ការលើកឡើងពីកង្វល់

ពួកយើងមានការទទួលខុសត្រូវរួមមួយក្នុងការលើកកម្ពស់ភាពត្រឹមត្រូវ (ស្មើភាពគ្នា) ការគោរពគ្នា និងសុចរិតភាពក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយគ្នា និងជាមួយដៃគូអាជីវកម្មរបស់ពួកយើង។

នៅ JTI ពួកយើងយកចិត្តទុកដាក់លើរាល់កង្វល់ដែលបានលើកឡើង និងចាត់វិធានការចាំបាច់នានាដើម្បីដោះស្រាយកង្វល់ទាំងនោះ។

តើខ្ញុំគួររាយការណ៍ពីកង្វល់របស់ខ្ញុំទៅនរណា?

ប្រសិនបើអ្នកមានចម្ងល់ ឬសំណួរ ជានិច្ចកាលអ្នកគួរតែស្នើសុំការណែនាំ។ នៅក្នុងក្រមប្រតិបត្តិនេះ ផ្នែកស្វែងយល់បន្ថែម នឹងណែនាំអ្នកទៅកាន់នាយកដ្ឋានជំនាញដែលអាចជួយដោះស្រាយសំណួររបស់អ្នក ឬផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នក។

ប្រសិនបើអ្នកឃើញ ឬលឺ ពីអ្វីមួយដែលអ្នកជឿជាក់ថាអាចជារឿងខុសច្បាប់ ប្រាស់ចាកពីក្រមប្រតិបត្តិ គោលការណ៍ ឬនីតិវិធីរបស់ពួកយើង ឬអាចគម្រាមកំហែងដល់អាជីវកម្ម ឬកេរ្តិ៍ឈ្មោះរបស់ពួកយើង អ្នកគួរលើកឡើងពីករណីទាំងនេះ។

បញ្ហាអ្វីក៏ដោយដែលអ្នកកំពុងជួបប្រទះ អ្នកអាចជជែកជាមួយប្រធានគ្រប់គ្រងផ្ទាល់របស់អ្នក ឬដៃគូអាជីវកម្មផ្នែកគ្រប់គ្រងធនធានមនុស្សក្នុងស្រុករបស់អ្នក ដោយសម្ងាត់។ ប្រសិនបើអ្នកមិនស្រណុកចិត្តក្នុងការនិយាយជាមួយពួកគាត់ អ្នកអាចលើកឡើងពីកង្វល់របស់អ្នកតាមរយៈ សម្លេងរបស់អ្នក (Your Voice) ដែលជាបណ្តាញរាយការណ៍សម្ងាត់និងឯករាជ្យរបស់ពួកយើង។

ប្រសិនបើអ្នកលើកឡើងពីកង្វល់ណាមួយ ពួកយើងសង្ឃឹមថា អ្នកនឹងធ្វើឡើងដោយសុចរិត។ នេះមានន័យថា អ្នកមានមូលដ្ឋានសមហេតុសមផលក្នុងការជឿជាក់ថា ព័ត៌មានដែលអ្នកកំពុងរាយការណ៍គឺជាព័ត៌មានពិត ទោះបីជាក្រោយមកត្រូវបានរកឃើញថាជាព័ត៌មានមិនពិតក៏ដោយ។ ប្រសិនបើអ្នករាយការណ៍ព័ត៌មានដែលមិនត្រឹមត្រូវ ខុសពីការពិត និងមានគំនិតព្យាបាទ ដោយចេតនា នោះអ្នកនឹងអាចប្រឈមនឹងការដាក់ទណ្ឌកម្មវិន័យ។

តើនៅពេលណាដែលខ្ញុំគួររាយការណ៍ពីកង្វល់?

ទោះបីជាអ្នករាយការណ៍តាមវិធីណាក៏ដោយ អ្នកគួរតែរាយការណ៍ឲ្យបានឆាប់បំផុត។ ប្រសិនបើអ្នកពន្យាពេលធ្វើការរាយការណ៍ ស្ថានភាពប្រឈមនោះអាចក្លាយជាធ្ងន់ធ្ងរឡើង សម្រាប់រូបអ្នកផ្ទាល់ និងសម្រាប់ JTI។ ការពន្យាពេលនេះក៏អាចបង្កឲ្យមានការលំបាកជាមុន ក្នុងការដោះស្រាយបញ្ហានោះ។

គ្រប់ទម្រង់នៃការចាត់វិធានសងសឹក លើបុគ្គលណាម្នាក់ដែលបានរាយការណ៍ពីកង្វល់ដោយសុចរិត ឬផ្តល់ជំនួយនៅក្នុងដំណើរការស៊ើបអង្កេត នឹងប្រឈមមុខនឹងការវិន័យធ្ងន់ធ្ងរ។

តើ សម្លេងរបស់អ្នក (Your Voice) ដំណើរការដូចម្តេច?

ការលើកឡើងពីកង្វល់

ការលើកឡើងពីកង្វល់ទាក់ទងនឹងការប្រព្រឹត្តខុស តាមរយៈកម្មវិធីសម្លេងរបស់អ្នក (Your Voice) អាចធ្វើឡើងតាមវិធីជាច្រើន។ ពេលអ្នករាយការណ៍ពីទង្វើនោះ យើងនឹងរក្សាការសម្ងាត់អំពីអត្តសញ្ញាណរបស់អ្នក លើកលែងតែអ្នកស្នើសុំបញ្ចេញអត្តសញ្ញាណ។
  • ទាក់ទងមកអ្នកទទួលបន្ទុកផ្នែកសម្លេងអ្នក (Your Voice)
  • លើកឡើងពិកង្វល់ទាំងនោះនៅលើប្រព័ន្ធ សម្លេងរបស់អ្នក (Your Voice)
  • ឬផ្ញើអ៊ីម៉ែលទៅកាន់ផ្នែកអនុលោមភាពដោយផ្ទាល់តាមរយៈ onebehavior@jti.com

ការត្រួតពិនិត្យ

អ្នកទទួលបន្ទុកផ្នែកអនុលោម សម្លេងរបស់អ្នក នឹងលើកយកកង្វល់របស់អ្នកកាន់សម្របសម្រួលក្នុងផ្នែកអនុលោមភាព ដែលគាត់នឹងត្រូវពិនិត្យវា ហើយសម្រេចថានឹងដោះស្រាយវាដោយវិធីណា។ ប្រសិនបើចាំបាច់ គណៈកម្មាការផ្នែកសីលធម៌អាជីវកម្ម និងកំណត់យកដំណោះស្រាយដែលសមរម្យបំផុត។ ប្រសិនកង្វល់របស់អ្នកមិនស្ថិតក្រោមចំណាត់ការរបស់ សម្លេងរបស់អ្នក ទេ នោះអ្នកទទួលបន្ទុកផ្នែក សម្លេងរបស់អ្នក នឹងប្រាប់ថានរណាដែលអាចដោះស្រាយកង្វល់បែបនោះបាន។

ការស៊ើបអង្កេត

ប្រសិនបើចាំបាច់មានការស៊ើបអង្កេត វានឹងត្រូវបានដឹកនាំដោយក្រុមផ្នែកស៊ើបអង្កេត ដោយយុត្តិធម៌ និងគ្មានភាពលម្អៀង។ បន្ទាប់មកផ្នែកស៊ើបអង្កេត នឹងរាយការណ៍លទ្ធផលដែលគាត់បានរកឃើញ ទៅកាន់អ្នកសម្របសម្រួលក្នុងផ្នែកអនុលោមភាព ឬគណៈកម្មការផ្នែកសីលធម៌អាជីវកម្ម។ ប្រសិនបើចំាបាច់ គាត់នឹងផ្តល់ជាយោបល់ ទៅកាន់គណៈគ្រប់គ្រងប្រចាំប្រទេស នូវសកម្មភាពដែលអាចកែតម្រូវបាន។

ដំណោះស្រាយ

អ្នកទទួលបន្ទុកផ្នែក សម្លេងរបស់អ្នក នឹងប្រាប់អ្នកនូវលទ្ធផលដែលទទួលបានពីការស៊ើបអង្កេត។ នាយកផ្នែកអនុលោមភាព នឹងពិនិត្យ មុននឹងករណីនីមួយៗត្រូវបានបិទ។

ស្វែងយល់បន្ថែម

Prev ការណែនាំរបស់អ្នក (Your Guide)