តួនាទីរបស់អ្នកជាប្រធានគ្រប់គ្រងផ្ទាល់

ខណៈដែលក្រមប្រតិបត្តិ គោលនយោបាយ និងនីតិវិធីរបស់ពួកយើង ត្រូវបានអនុវត្តចំពោះបុគ្គលិកទាំងអស់ ក្នុងនាមជាប្រធានគ្រប់គ្រង យើងរំពឹងថាអ្នកនឹងធ្វើជាគំរូដ៏ល្អមួយរូប ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ គុណតម្លៃរបស់ JTI និងបណ្តុះគំនិតអ្នកដ៏ទៃឲ្យមានឥរិយាបថប្រកបដោយសីលធម៌ និងការទទួលខុសត្រូវគ្រប់ពេលវេលាទាំងអស់។

ក្នុងនាមជាប្រធានគ្រប់គ្រង អ្នកមានតួនាទីចំបងក្នុងការលើកកម្ពស់ការយល់ដឹងពីក្រមប្រតិបត្តិនៅក្នុងក្រុម របស់អ្នក។ វាពិតជាមានសារៈសំខាន់ណាស់ដែលបុគ្គលិកគ្រប់រូបយល់ដឹង អំពីអ្វីដែលត្រូវបានររំពឹងទុក ពីពួកគេ និងទទួលបានការបណ្តុះបណ្តាល និងការណែនាំសមស្របណាមួយ ដើម្បីធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ និងប្រកបដោយ សីលធម៌។

ពួកយើងសង្ឃឹមលើអ្នកក្នុងការបង្កើតបរិយាកាសការងារ ដែលសមាជិកក្រុមមិនមានការភ័យខ្លាចក្នុងការ លើកឡើងពីកង្វល់ និងដឹងថាតើពួកគេអាចនិយាយទៅកាន់នរណាបាន។ ប្រសិនបើមានបុគ្គលិកណាម្នាក់ និយាយពីកង្វល់របស់គេជាមួយអ្នក ពួកយើងរំពឹងថាអ្នកនឹងយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងគាត់ក្នុង ការដោះស្រាយកង្វល់នោះដោយសម្ងាត់ និងគ្មានភាពភ័យខ្លាចចំពោះការចាត់វិធានការសងសឹកលើគាត់វិញឡើយ។ យើងក៏មាន គោលការណ៍ណែនាំសម្រាប់ប្រធានគ្រប់គ្រងផ្ទាល់ ស្តីពីការដោះស្រាយកំហុសវិជ្ជាជីវៈដែលបានរាយការណ៍ សម្រាប់ ជួយអ្នក ប្រសិនបើស្ថានភាពបែបនេះកើតមានឡើង។

អ្នកនឹងឃើញមានឧបករណ៍មួយចំនួនដែលអាចយកមកអនុវត្ត សម្រាប់ជួយអ្នកលើកកម្ពស់អាកប្បកិរិយា ប្រកបដោយសីលធម៌ នៅក្នុងក្រុមរបស់អ្នក នៅផ្នែកខាងក្រោម។ ឧបករណ៍ទាំងនេះរួមមាន ឯកសារណែនាំខ្លី ស្ថានភាពពិបាកសម្រេចចិត្តផ្នែកសីលធម៌ និងឯកសារទាក់ទងនានា។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពលើឧបករណ៍ ទាំងនេះពីពេលមួយទៅពេលមួយ។

ប្រសិនបើអ្នកកំពុងអានក្រមប្រតិបត្តិនេះលើឯកសារក្នុងទម្រង់ជាការបោះពុម្ព និងមិនអាចស្វែងរកបាននូវ ឧបករណ៍ទាំងនេះ សូមទាក់ទងទៅកាន់ដៃគូអាជីវកម្មគ្រប់គ្រងធនធានមនុស្សរបស់អ្នក ឬសមាជិកណាម្នាក់នៃក្រុមអនុលោមភាព។

ជំនួយស្មារតីរបស់អ្នក

Prev អំពីក្រមប្រតិបត្តិនេះ
Next ការណែនាំរបស់អ្នក (Your Guide)