សូមស្វាគមន៍មកកាន់ក្រមប្រតិបត្តិរបស់យើង

មតិស្វាគមន៍អគ្គនាយកប្រតិបត្តិក្រុមហ៊ុន

សួស្តីសហការីរួមការងារទាំងអស់គ្នា!

ការសម្រេចបានមហិច្ឆតាក្លាយជាក្រុមហ៊ុនបារីលេខ១របស់ពួគយើង គួរធ្វើឲ្យភាគីណាមួយឈឺចា​ប់ឡើយ។ យើងជោគជ័យបានលុះត្រា តែយើងធ្វើប្រតិបត្តិការអោយស្របទៅតាមក្របខណ្ឌនៃក្រមប្រតិបត្តិរបស់ពួកយើង និងតែងតែធ្វើអ្វីដែលត្រឹមត្រូវ។

ជារឿយៗ ខ្ញុំតែងចាត់ទុកក្រមប្រតិបត្តិជាត្រីវិស័យ ដែលចង្អុលបង្ហាញទិសដែលត្រឹមត្រូវដល់រូបខ្ញុំ ប្រសិនបើខ្ញុំមានមន្ទិលសង្ស័យណាមួយ។ ខ្ញុំជំរុញឲ្យអ្នកប្រើប្រាស់ក្រមប្រតិបត្តិនេះ ជាគោលការណ៍ណែនាំមួយ ហើយប្រសិនបើអ្នកមិនអាចស្វែងរកចម្លើយដែលអ្នកចង់រក ឬនៅពេលអ្នកត្រូវការដំបូន្មានណាមួយ។ កេរ្តិ៍ឈ្មោះ និងភាពជោគជ័យចុងក្រោយរបស់ក្រុមហ៊ុនយើង ពឹងផ្អែកលើពួកយើងគ្រប់រូប ខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព និងធ្វើការដោយគោរពតាមគោលការណ៍រួម។

ទោះបីជាពួកយើងធ្វើការឲ្យក្រុមហ៊ុនលក្ខណៈចម្រុះជាតិសាសន៍ក៏ដោយ ក៏ពួកយើងត្រូវតែអនុវត្តនូវបទដ្ឋាន សីលធម៌ដូចគ្នា និងប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ក្រុមហ៊ុន។ ក្រមប្រតិបត្តិនេះគាំទ្រសេចក្តីរំពឹងទុកបែបនេះ ដោយណែនាំពួកយើងអំពីរបៀបធ្វើប្រតិបត្តិការ និងសបង្ហាញពីអ្វីដែលធ្វើឲ្យពួកយើងមានលក្ខណៈខុសពីគេ។
ទោះបីជាវាមានគោលបំណងសំដៅលើបុគ្គលិកគ្រប់រូបក្នុងលក្ខណៈជាបុគ្គលម្នាក់ៗ ក៏ក្រមប្រតិបត្តិនេះពង្រឹងស្មារតី “ក្រុមតែមួយ” ផងដែរ។ រាល់សេចក្តីសម្រេចចិត្តនីមួយៗ អាចមានផលប៉ះពាល់យ៉ាងខ្លាំងលើអ្វីដែលយើងទាំងអស់គ្នា បានកសាង--ពួកយើងម្នាក់ៗមានការទទួលខុសត្រូវរៀងៗខ្លួនក្នុងការរួមចំណែកនៅក្នុងភាពជោគជ័យរួមរបស់ពួកយើង។

ដូច្នេះ ខ្ញុំសូមស្នើឲ្យអ្នកគោរព និងអនុវត្តក្រមប្រតិបត្តិរបស់ JTI អោយបានខ្ជាប់ខ្ជួន។ ក្រមប្រតិបត្តិនេះ ពុំមានលក្ខណៈស្មុគស្មាញទេ ហើយសារភាគច្រើនមានអត្ថន័យធម្មតាដែលងាយយល់។ សូមប្រើប្រាស់ក្រមប្រតិបត្តិនេះ ដូចដែលរូបខ្ញុំប្រើ ដើម្បីស្វែងយល់ឲ្យបានប្រសើរអំពីក្រុមហ៊ុនរបស់ពួកយើង និងរំលឹកខ្លួនឯងនៅរៀងរាល់ចុងថ្ងៃធ្វើការថា អ្នកបានធ្វើអំពើត្រឹមត្រូវ។


Eddy Pirard
ប្រធាន និងអគ្គនាយកប្រតិបត្តិ

ការសម្រេចបានមហិច្ឆតាក្លាយជាក្រុមហ៊ុនបារីលេខ១របស់ពួគយើង មិនគួរធ្វើឲ្យភាគីណាមួយឈឺចា​ប់ឡើយ។

Next សេចក្តីថ្លែងរបស់អគ្គនាយកផ្នែកអនុលោមភាព