អំពីក្រមប្រតិបត្តិនេះ
ពួកយើងធ្វើប្រតិបត្តិការ ប្រកបដោយអាកប្បកិរិយាសីលធម៌ដែលមានបទដ្ឋានខ្ពស់បំផុត និងរំពឹងថាបុគ្គលិក ដៃគូអាជីវកម្ម និងបុគ្គលគ្រប់រូបដែលធ្វើការក្នុងនាមពួកយើងទូទាំងពិភពលោក គោរពនិងអនុវត្តតាមបទដ្ឋាន ទាំងនេះផងដែរ។ ការធ្វើបែបនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាកេរ្តិ៍ឈ្មោះរបស់ពួកយើងជាក្រុមហ៊ុនដែលមាន ទំនួលខុសត្រូវខ្ពស់ និងដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្មបន្តទៅមុខទៀត។
ក្រមប្រតិបត្តិរបស់ពួកយើង អនុវត្តចំពោះបុគ្គលទាំងអស់ទូទាំងពិភពលោក ដែលធ្វើការជាមួយក្រុមហ៊ុន JTI និងបុគ្គលិកខាងក្រៅដូចជា បុគ្គលិកបណ្តោះអាសន្ន ទោះបីជាមិនបានផ្តល់ការងារដោយផ្ទាល់ដោយ JTI ក៏ដោយ។
បទដ្ឋានដែលមានចែងនៅក្នុងក្រមប្រតិបត្តិរបស់ពួកយើង ពុំមានលក្ខណៈគ្រប់ជ្រុងជ្រោយទេ។ បទដ្ឋានទាំងនេះ មិនមែនជំនួសឲ្យច្បាប់របស់ប្រទេស ឬ គោលការណ៍ណែនាំស្តីពីប្រតិបត្តិការ គោលនយោបាយ និងនីតិវិធីរបស់ JTI នោះឡើយ។ ប្រសិនបើមានបទដ្ឋានណាមួយដែលមានចែងនៅក្នុងក្រមប្រតិបត្តិរបស់ពួកយើង ដែលខុសប្លែកពីច្បាប់ ដែលមានចែង បទដ្ឋានដែលមានលក្ខណៈតឹងរឹងជាងនឹងត្រូវបានយកមកអនុវត្ត ក៏ប៉ុន្តែអ្នកមិនត្រូវបំពានច្បាប់ដែលមានចែងជាធរមានឡើយ។
អ្នកដែលមិនអនុលោមតាមក្រមប្រតិបត្តិ កាតព្វកិច្ចផ្លូវច្បាប់ ឬគោលការណ៍ណែនាំស្តីពីប្រតិបត្តិការ គោលនយោបាយ និងនីតិវិធីរបស់ JTI អាចនឹងទទួលបានចំណាត់ការ ឬវិន័យផ្សេងៗ។
ពួកយើងចង់ធ្វើអាជីវកម្មជាមួយដៃគូ ដែលប្រកាន់យកគុណតម្លៃដូចពួកយើង និងមានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការគោរពតាមបទដ្ឋានដែលមានចែងនៅក្នុងក្រមប្រតិបត្តិរបស់ពួកយើង។
នៅក្នុងផ្នែកនីមួយៗនៃក្រមប្រតិបត្តិនេះ តំណភ្ជាប់សម្រាប់ស្វែងរកធនធានបន្ថែមត្រូវបានផ្តល់ជូន រួមមានជាអាថ៌ដូចជា៖
ទោះបីជាក្រមប្រតិបត្តិនេះ អាចត្រូវបានបកប្រែជាភាសាក្នុងស្រុក ក៏អត្ថបទដើមជាភាសាអង់គ្លេស នៅតែជាអត្ថបទផ្លូវការតែមួយគត់។
ក្រមប្រតិបត្តិ កំណែប្រែលើកទី៥នេះ មានសុពលភាពចាប់ពីខែ មិថុនា ឆ្នាំ ២០១៨ នេះតទៅ និងជំនួសឲ្យក្រមប្រតិបត្តិមុនៗ ទោះបីជាក្រោមទម្រង់ជាឯកសារបោះពុម្ព ឬជាអេឡិចត្រូនិកក៏ដោយ។ ក្រមប្រតិបត្តិនេះ នឹងត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព តាមគ្រាជាទៀងទាត់។