តើនេះមានន័យដូចម្តេចសម្រាប់ JTI?
ទំនាស់ផលប្រយោជន៍អាចជំរុញឲ្យបុគ្គលិកធ្វើការសម្រេចចិត្តដែលមិនផ្តល់ប្រយោជន៍ជាអតិបរិមាដល់ JTI និងអាចប៉ះពាល់ជាអវិជ្ជមានចំពោះកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងរបស់បុគ្គលិកផ្ទាល់។
Search for anything and hit enter
ពួកយើងរំពឹងថា បុគ្គលិកទាំងអស់ ជៀសវាងស្ថានភាពទាំងឡាយណាដែលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ អាចមានទំនាស់ជាមួយផលប្រយោជន៍របស់ JTI។
ទំនាស់ផលប្រយោជន៍អាចជំរុញឲ្យបុគ្គលិកធ្វើការសម្រេចចិត្តដែលមិនផ្តល់ប្រយោជន៍ជាអតិបរិមាដល់ JTI និងអាចប៉ះពាល់ជាអវិជ្ជមានចំពោះកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងរបស់បុគ្គលិកផ្ទាល់។
ខ្ញុំជៀសវាងស្ថានភាពដែលទំនាស់ផលប្រយោជន៍អាចកើតមានឡើង។
ខ្ញុំមិនអនុញ្ញាតឲ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ មានឥទ្ធិពលលើការសម្រេចចិត្តណាមួយ ដែលខ្ញុំធ្វើក្នុងនាម JTI ទេ។ ខ្ញុំប្រកាសពីទំនាក់ទំនងផ្ទាល់ខ្លួន ឬគ្រួសារ ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តនៅពេលបំពេញការងារ។
ក្រៅម៉ោងការងារ ខ្ញុំមិនប្រកួតប្រជែងប្រយោជន៍អាជីវកម្មជាមួយ JTI ឬធ្វើសកម្មភាពណាមួយដែលអាចធ្វើឲ្យអាជីវកម្មរបស់ JTI ធ្លាក់ចុះនោះទេ។
ខ្ញុំប្រុងប្រយ័ត្នជានិច្ចពីទំនាស់ផលប្រយោជន៍ដែលអាចកើតមានឡើង នៅពេលធ្វើការផ្លាស់ប្តូរអំណោយ បដិសណ្ឋារកិច្ច ឬ ការកំសាន្ត។
នៅពេលដែលទំនាស់ផលប្រយោជន៍មិនអាចជៀសវាងបាន ខ្ញុំប្រកាសពីករណីនេះភ្លាមៗដើម្បីការពារខ្លួនខ្ញុំ និង JTI។
ក្នុងនាមជាប្រធានគ្រប់គ្រង ខ្ញុំមានតួនាទីដោះស្រាយទំនាស់ផលប្រយោជន៍ដែលប្រកាសដោយសមាជិកក្រុមរបស់ខ្ញុំ ដោយមានការគាំទ្រពីផ្នែកគ្រប់គ្រងធនធានមនុស្ស និងផ្នែកអនុលោមភាព។
ដៃគូអាជីវកម្មត្រូវជៀសវាងស្ថានភាពដែលអាចនាំឲ្យមានទំនាស់ផលប្រយោជន៍។ ទំនាស់ផលប្រយោជន៍ដែលអាចកើតមានឡើងជាមួយ JTI ត្រូវតែរាយការណ៍តាមរយៈ onebehavior@jti.com។
ខាងក្រោមគឺជាឧទាហរណ៍មួយចំនួនពីទំនាស់ផលប្រយោជន៍ដែលអាចកើតមានឡើង៖