សុចរិតភាពអាជីវកម្មរបស់យើង

ការបង្ការ ការដោះដូរព័ត៌មានផ្ទៃក្នុង

ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ បុគ្គលិកមិនត្រូវពាក់ព័ន្ធនឹងការដោះដូរពត៌មានផ្ទៃក្នុងឡើយ។

តើអំពើនេះមានន័យដូចម្តេចសម្រាប់ JTI?

ការដោះដូរ ព័ត៌មានផ្ទៃក្នុង គឺជាការប្រើប្រាស់ព័ត៌មានផ្ទៃក្នុងសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬសម្រាប់ផលប្រយោជន៍របស់របស់តតីយជនណាមួយ។ នេះក៏សំដៅលើការផ្តល់យោបល់ដែលបានធ្វើឡើងដោយផ្អែកលើព័ត៌មានផ្ទៃក្នុង។ ព័ត៌មានផ្ទៃក្នុងគឺជាព័ត៌មានដែលមិនអាចបើចំហរជាសាធារណៈបាន ព្រោះវានឹងអាចនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង លើតម្លៃមូលប័ត្ររបស់ក្រុមហ៊ុននោះ។ ព័ត៌មានផ្ទៃក្នុងរួមមាន លទ្ធផលហិរញ្ញវត្ថុសម្ងាត់ ការប្រកាសបែងចែកភាគលាភ ការបោះផ្សាយ ឬទិញយកមកវិញនូវភាគហ៊ុន ផែនការពង្រីកអាជីវកម្មសំខាន់ៗ និងការស្នើសុំរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការទិញក្រុមហ៊ុន។

តើទង្វើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំមិនទិញ ឬលក់មូលប័ត្រទេ (ឧ. ភាគហ៊ុន ប័ណ្ណបំណុល ឬមូលប័ត្រផ្សេងទៀត) នៅពេលដែលខ្ញុំគ្រប់គ្រងព័ត៌មានផ្ទៃក្នុង ហើយខ្ញុំក៏មិនផ្តល់យោបល់ដល់អ្នកដទៃឲ្យទិញ ឬលក់មូលប័ត្រដែរ។ ខ្ញុំមិនចែករំលែកព័ត៌មានផ្ទៃក្នុងជាមួយតតីយជន លើកលែងតែខ្ញុំមានការអនុញ្ញាតឲ្យធ្វើដូច្នេះ។

ប្រសិនបើខ្ញុំបានដឹងថាសហការីរួមការងារ ឬបុគ្គលិករបស់ដៃគូអាជីវកម្ម ព្យាយាមស្នើសុំព័ត៌មានផ្ទៃក្នុង ដោយមិនបានផ្តល់ការពន្យល់សមហេតុសមផល សម្រាប់ការស្នើសុំនេះ ខ្ញុំនឹងរាយការណ៍ភ្លាមៗពីករណីនេះទៅនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ឬសមាជិកផ្នែកអនុលោមភាព។

តើស្ថានភាពបែបណាខ្លះដែលអាចចាត់ចូលជាទង្វើដោះដូរពត៌មានផ្ទៃក្នុង នេះបាន?

ខាងក្រោមនេះគឺជាស្ថានភាពមួយចំនួនដែលអាចបង្កឲ្យមានហានិភ័យនៃការដោះដូរពត៌មានផ្ទៃក្នុង ៖

  • សមាជិកម្នាក់នៃក្រុមអភិវឌ្ឍអាជីវកម្ម មានបំណងទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនគោលដៅដែលមានសក្តានុពលមួយ។
  • បុគ្គលិកម្នាក់មកពីផ្នែកហិរញ្ញវត្ថុ អាចចូលមើលព័ត៌មានហិរញ្ញវត្ថុរបស់សម្ព័ន្ធ JT ដែលមិនទាន់បង្ហាញជាសាធារណៈដោយសម្ព័ន្ធ JT និងមានបំណងលក់ភាគហ៊ុន សម្ព័ន្ធ JT របស់គាត់។
  • ប្តីរបស់ខ្ញុំចង់ទិញភាគហ៊ុន សម្ព័ន្ធ JT មួយចំនួន ហើយបានសួរខ្ញុំអំពីលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដែលមិនទាន់បានប្រកាសជាសាធារណៈនៅឡើយ។

ស្វែងយល់បន្ថែម