តើនេះមានន័យដូចម្តេចសម្រាប់ JTI?
កំណត់ត្រាក្រុមហ៊ុនរួមបញ្ចូល ទិន្នន័យហិរញ្ញវត្ថុ និងប្រតិបត្តិការនានា ទិន្នន័យព័ត៌មានសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួន កំណត់ត្រាអង្គប្រជុំ ផែនការអាជីវកម្ម ការព្យាករណ៍ និងការវិភាគ។
កំណត់ត្រាហិរញ្ញវត្ថុ និងអាជីវកម្ម មានសារៈសំខាន់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកយើង និងទំនាក់ទំនងជាមួយម្ចាស់ភាគហ៊ុន ដៃគូអាជីវកម្ម រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។