មនុស្សរបស់យើង

ការយកចិត្តទុកដាក់លើបុគ្គលិកទាំងអស់ដោយស្មើភាពគ្នា និងដោយសេចក្តីគោរព

ពួកយើងក្រសោបយកភាពចម្រុះជាតិសាសន៍ ហើយពួកយើងលើកកម្ពស់វប្បធម៌រួមបញ្ចូល ដែលបុគ្គលិកម្នាក់ៗ អាចបង្ហាញអត្តសញ្ញាណរបស់ខ្លួននៅកន្លែងធ្វើការ ដោយគ្មានការរើសអើង ឬការបៀតបៀនឡើយ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

អាកប្បកិរិយាដែលគ្មានការគោរព ការរើសអើង និងការបៀតបៀន ជាទង្វើផ្ទុយនឹងគុណតម្លៃរបស់ JTI ហើយពួកយើងមានតួនាទីចំពោះខ្លួនយើងផ្ទាល់ និងចំពោះអ្នកផ្សេងទៀតក្នុងការចាត់វិធានការប្រសិនមានទង្វើបែបនេះកើតឡើង។

ពួកយើងមិនរើសអើង ឬអត់អោនចំពោះការរើសអើងលើ ភេទ អាយុ ជាតិសាសន៍ សាសនា ពិការភាព ជម្រើសផ្លូវភេទ ស្ថានភាពគ្រួសារ ជនជាតិដើមភាគតិច សញ្ជាតិ ឬ កត្តាផ្សេងទៀតដែលត្រូវបានការពារដោយច្បាប់។

ពួកយើងមិនអត់អោនចំពោះការគម្រាមកំហែង ឬ ការបៀតបៀនលើរូបរាងកាយ ដោយផ្ទាល់មាត់ ឬជាលាយលក្ខអក្សរឡើយ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំឲ្យតម្លៃ និងគោរពវប្បធម៌ ទស្សនៈ និងរបៀបរស់នៅ ដែលខុសពីរូបខ្ញុំផ្ទាល់។ ខ្ញុំពិចារណាថាតើអាកប្បកិរិយារបស់ខ្ញុំ អាចប៉ះពាល់ដល់អ្នកដទៃដូចម្តេចខ្លះ។

ខ្ញុំជៀសវាង ការទំនាក់ទំនងដែលប៉ះពាល់ដល់អ្នកដទៃ មានលក្ខណៈជាអំពើហឹង្សា ឬការគម្រាមកំហែង។ ខ្ញុំមិនធ្វើសំណើស្នើសុំពាក់ព័ន្ធនឹងផ្លូវភេទ ឬ បញ្ចេញកាយវិការដែលគេមិនស្វាគមន៍ ទៅកាន់អ្នកដទៃឡើយ។
ប្រសិនបើខ្ញុំជាអ្នកជក់បារី ខ្ញុំគោរពសិទ្ធិរបស់អ្នកមិនជក់បារី ក្នុងការធ្វើការនៅក្នុងបរិយាកាសដែលគ្មានផ្សែងបារី។

ប្រសិនបើនរណាម្នាក់បញ្ចេញនូវអាកប្បកិរិយាមិនសមរម្យ ឬទម្រង់ណាមួយនៃការរើសអើង ឬបៀតបៀនមកលើរូបខ្ញុំ ខ្ញុំត្រូវបានលើកទឹកចិត្តឲ្យរាយការណ៍ពីករណីនេះទៅប្រធានគ្រប់គ្រងផ្ទាល់របស់ខ្ញុំ ដៃគូអាជីវកម្មគ្រប់គ្រងធនធានមនុស្ស ឬសមាជិកណាម្នាក់នៃផ្នែកអនុលោមភាព។

ក្នុងនាមជាប្រធានគ្រប់គ្រង ខ្ញុំក្រសោបយកភាពចម្រុះជាតិសាសន៍ និងស្រលាញ់រាប់អានមិត្តរួមការងារទាំងអស់ដោយស្មើភាពគ្នា និងដោយការគោរព។ ខ្ញុំធ្វើការសម្រេចចិត្ត ដែលមានភាពយុត្តិធម៌ និងមិនលម្អៀង។ ខ្ញុំមិនអត់អោនចំពោះការរើសអើង ឬការបៀតបៀនគ្រប់ទម្រង់ទាំងអស់ និងចាត់វិធានការភ្លាមៗដោះស្រាយកង្វល់ដែលបានរាយការណ៍មកកាន់រូបខ្ញុំ។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ដៃគូអាជីវកម្មរបស់ពួកយើង ត្រូវបានរំពឹងថានឹងផ្តល់លក្ខខណ្ឌការងារដែលផ្តល់ការយកចិត្តទុកដាក់ចំពោះ បុគ្គលិកទាំងអស់ដោយស្មើភាពគ្នា និងដោយការគោរព ហើយធានាថាគ្មានបុគ្គលិកណាម្នាក់ត្រូវបានរើសអើង ឬគម្រាមកំហែង ក្រោមទម្រង់ណាមួយនោះទេ។

ខាងក្រោមគឺជាឧទាហរណ៍មួយចំនួននៃអាកប្បកិរិយាដែលមានលក្ខណៈប្រមាថ ឬមិនខ្វល់ពីគេ៖

  • ការលេងសើចបែបប្រមាថ ឬពាក្យអាសអាភាសបែបផ្លូវភេទ ឬការបញ្ចេញយោបល់ដែលមានលក្ខណៈមិនគោរពចំពោះបុរស ឬស្រ្តី
  • ការបញ្ចេញទស្សនៈរើសអើងពូជសាសន៍
  • ការបង្អាប់មុខបុគ្គលិកឬ ក្រុមការងារ ឧទាហរណ៍ តាមរយៈការចង្អុលបង្ហាញអំពីកំហុសរបស់ពួកគេនៅចំពោះមុខអ្នកដទៃទៀត។
  • ចាត់ទុកបុគ្គល ឬក្រុមបុគ្គលមិនស្មើភាពគ្នា ដូចជាការមិនរាប់បញ្ចូលពួកគាត់នៅក្នុងសកម្មភាពនានា ឬ កិច្ចសន្ទនា ផ្សេងៗ។

ស្វែងយល់បន្ថែម