ផលិតផលរបស់យើង

ការផ្សព្វផ្សាយផលិតផលរបស់ពួកយើងប្រកបដោយការទទួលខុសត្រូវ

ពួកយើងប្តេជ្ញាធ្វើការផ្សព្វផ្សាយផលិតផលរបស់ពួកយើងប្រកបដោយការទទួលខុសត្រូវ ទៅកាន់អ្នកជក់បារីជានីតិជន។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ពួកយើងយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវនេះ និងអនុលោមពេញលេញតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធ និងគោលការណ៍ផ្សព្វផ្សាយផលិតផលថ្នាំជក់ជាសកលរបស់សម្ព័ន្ធ JT។

ពួកយើងមិនផ្សព្វផ្សាយផលិតផលរបស់ពួកយើងទៅកាន់អនីតិជនទេ។ ពួកយើងក៏មិនលើកទឹកចិត្តឲ្យនរណាម្នាក់ជក់បារីទេ ហើយក៏មិនព្យាយាមរារាំងអ្នកជក់បារី ពីការឈប់ជក់បារីទេ។ ពួកយើងផ្សព្វផ្សាយផលិតផលរបស់ពួកយើងទៅអ្នកជក់បារីជានីតិជន ដើម្បីរក្សាភាពស្មោះត្រង់ចំពោះម៉ាក និងលើកទឹកចិត្តឲ្យនីតិជនដែលជាអ្នកជក់បារីម៉ាកផ្សេង ឲ្យប្តូរមកប្រើប្រាស់ម៉ាកផលិតផលរបស់ពួកយើង។

ពួកយើងជឿជាក់ថា អ្នកជក់បារីជានីតិជន គួរត្រូវបានប្រាប់ឲ្យបានត្រឹមត្រូវពីហានិភ័យសុខភាពបណ្តាលមកពីការជក់បារី មុននឹងពួកគេធ្វើការសម្រេចចិត្តថាជក់បារី។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ប្រសិនបើខ្ញុំចូលរួមនៅក្នុងសកម្មភាពលក់ និងផ្សព្វផ្សាយទីផ្សារ ខ្ញុំមានទំនួលខុសត្រូវក្នុងការយល់ដឹងពីគោលការណ៍ស្តីពីការលក់និងការផ្សព្វផ្សាយទីផ្សារ គោលការណ៍ណែនាំ និងនីតិវិធី ក៏ដូចជាលក្ខខណ្ឌតម្រូវរបស់ច្បាប់ជាធរមាន ក៏ដូចជាគោលការណ៍ផ្សព្វផ្សាយផលិតផលថ្នាំជក់ជាសកលរបស់សម្ព័ន្ធ JT។ ខ្ញុំអនុវត្តគោលការណ៍ និងនីតិវិធីពាក់ព័ន្ធទាំងនោះឲ្យបានត្រឹមត្រូវ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ពួកយើងសង្ឃឹមថា ដៃគូអាជីវកម្មដែលបានជ្រើសរើសសម្រាប់ធ្វើការស្រាវជ្រាវទីផ្សារ ផ្សព្វផ្សាយម៉ាក ផ្សព្វផ្សាយផលិតផល និងធ្វើសកម្មភាពលក់និងផ្សព្វផ្សាយផ្សេងៗទៀត អនុលោមតាមគោលការណ៍ស្តីពីការលក់និងការផ្សព្វផ្សាយទីផ្សារ គោលការណ៍ណែនាំ និងនីតិវិធី ក៏ដូចជាលក្ខខណ្ឌតម្រូវរបស់ច្បាប់ជាធរមាន និង គោលការណ៍ផ្សព្វផ្សាយផលិតផលថ្នាំជក់ជាសកលរបស់សម្ព័ន្ធ JT។

តើស្ថានភាពបែបណាខ្លះដែលអាចអនុវត្តវិធានក្នុងផ្នែកនេះបាន?

ខាងក្រោមគឺជាឧទាហរណ៍មួយចំនួន នៃសកម្មភាពផ្សព្វផ្សាយទីផ្សារ ដែលមិនមែនជាការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ៖

  • ពួកយើងចំណាយ ឬតាមវិធីណាមួយផ្សេងទៀត អនុញ្ញាតឲ្យមានការដាក់ផលិតផលថ្នាំជក់របស់ពួកយើងនៅក្នុងសារបង្ហោះលើអ៊ីនធើណែតរបស់តតីយជន ដូចជាវីដេអូ និងប្លុកដែលមានអនីតិជន ឬអ្នកមិនជក់បារីចូលទៅមើល។
  • ផ្ទាំងប៉ាណូផ្សព្វផ្សាយ ដែលមានម៉ាកបារីណាមួយរបស់ពួកយើង ត្រូវបានតម្លើងនៅទល់មុខនឹងខ្លោងទ្វារចូលវិទ្យាល័យ។
  • គេហទំព័រស្តីពីម៉ាក នៅលើអ៊ីនធើណែត មិនមានយន្តការសមស្របមួយ សម្រាប់ផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់។

ស្វែងយល់បន្ថែម