តួនាទីរបស់ពួកយើងនៅក្នុងសង្គម

ការធានាការប្រកួតប្រជែងដោយស្មោះត្រង់

ពួកយើងប្តេជ្ញាធ្វើការប្រកួតប្រជែងដោយស្មោះត្រង់ នៅក្នុងគ្រប់ទីផ្សារទាំងអស់ និងអនុលោមពេញលេញតាមច្បាប់ស្តីពីការប្រកួតប្រជែង។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

អាកប្បកិរិយាណាមួយដែលមានបំណង ឬមានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ គឺជាការប្រឆាំងការប្រកួតប្រជែង។

ការមិនគោរពវិធានស្តីពីការប្រកួតប្រជែងដោយស្មោះត្រង់ ទោះបីជាដោយអចេតនាក្តី អាចបណ្តាលឲ្យមានការពិន័យយ៉ាងធ្ងន់ធ្ងរដល់ JTI និងបុគ្គលិករបស់ខ្លួន។

ពួកយើងធ្វើសកម្មភាព និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្រ្តដោយឯករាជ្យពីដៃគូប្រកួតប្រជែងរបស់ពួក យើង។ ពួកយើងប្រកាន់ជំហរថា ដៃគូរបស់ពួកយើងមានសិទ្ធិធ្វើការសម្រេចចិត្តអាជីវកម្មផ្ទាល់ខ្លួនទាក់ទងនឹងអតិថិជនរបស់ពួកគេ និងរបៀបដែលពួកគេប្រកួតប្រជែងនៅក្នុងទីផ្សារ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំមានទំនួលខុសត្រូវក្នុងការស្វែងយល់អំពីវិធាននៃការប្រកួតប្រជែងដោយស្មោះត្រង់ និងយល់ដឹងអំពីការរឹតត្បិតដែលពួកគេកំណត់។

នៅគ្រប់សកម្មភាពទាំងអស់ ខ្ញុំកំណត់សកម្មភាព និងយុទ្ធសាស្ត្រអាជីវកម្មរបស់ JTI ដោយឯករាជ្យពីដៃគូប្រកួតប្រជែង។ ខ្ញុំធ្វើការសម្រេចចិត្ត ដើម្បីផលប្រយោជន៍របស់ JTI ប៉ុណ្ណោះ ដោយមិនពិគ្រោះយោបល់ សម្របសម្រួល ឬព្រមព្រៀងជាមួយដៃគូប្រកួតប្រជែង ឬផ្លាស់ប្តូរព័ត៌មានសម្ងាត់ដែលមានលក្ខណៈប្រកួតប្រជែងគ្នាឡើយ។

ខ្ញុំធានាថា អតិថិជនមានសិទ្ធិធ្វើការសម្រេចចិត្តសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ លើរបៀបដែលពួកគេទាក់ទងជាមួយអតិថិជន និងរបៀបដែលពួកគេធ្វើប្រតិបត្តិការនិងប្រកួតប្រជែងនៅក្នុងទីផ្សារ។

ខ្ញុំគ្រប់គ្រង និងបញ្ជូនព័ត៌មានសម្ងាត់ដែលមានលក្ខណៈប្រកួតប្រជែង ដោយយកចិត្តទុកដាក់ និងធានាថាសុវត្ថិភាពរបស់ព័ត៌មាននោះត្រូវបានការពារ និងរក្សាជានិច្ច។

ខ្ញុំពិគ្រោះយោបល់ជាមួយសមាជិកនៅផ្នែកច្បាប់ភ្លាមៗប្រសិនបើខ្ញុំសង្ស័យពីឧបទ្ទវហេតុនៃសកម្មភាពប្រឆាំងការប្រកួតប្រជែងនៅក្នុងផ្នែកអាជីវកម្មរបស់ខ្ញុំ ឬប្រសិនបើខ្ញុំមានសំណួរអំពីច្បាប់ស្តីពីការប្រកួតប្រជែង និងថាតើច្បាប់នោះពាក់ព័ន្ធនឹងការងាររបស់ខ្ញុំដូចម្តេច។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ដៃគូអាជីវកម្ម រួមទាំងអ្នកពិគ្រោះយោបល់ អ្នកផ្គត់ផ្គង់ទិន្នន័យមានទំនួលខុសត្រូវក្នុងការស្វែងយល់ពីច្បាប់ស្តីពីការប្រកួតប្រជែងដែលមានជាធរមាន និងរក្សាការសម្ងាត់នៃព័ត៌មានសម្ងាត់ដែលមានលក្ខណៈប្រកួតប្រជែង។

សូមចងចំាក្នុងការ៖

  • អនុវត្តការយកចិត្តទុកដាក់ ចំពោះកិច្ចសន្ទនាជួបមុខផ្ទាល់ សារអេឡិចត្រូនិច និងសារទូរស័ព្ទ ក្នុងកម្រិតដូចគ្នានឹងលិខិត ឬ លិខិតទំនាក់ទំនងផ្ទៃក្នុង។
  • ចាត់ទុកអង្គប្រជុំសមាគមពាណិជ្ជកម្ម ឲ្យដូចអង្គប្រជុំជាមួយដៃគូប្រកួតប្រជែង។
  • រក្សាទុកកំណត់ត្រាដែលត្រឹមត្រូវនៃអ្វីដែលត្រូវបានពិភាក្សាជាមួយដៃគូប្រកួតប្រជែង សមាគមពាណិជ្ជកម្ម ឬ តំណាងឧស្សាហកម្ម។

ស្វែងយល់បន្ថែម