តួនាទីរបស់ពួកយើងនៅក្នុងសង្គម

ការការពារបរិស្ថាន

អាជីវកម្មរបស់ពួកយើងពឹងផ្អែកលើបណ្តាញផ្គត់ផ្គង់ប្រកបដោយនិរន្តភាព រួមមានវត្ថុធាតុកសិកម្មមួយភាគធំ។ ពួកយើងប្តេជ្ញាកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីប្រតិបត្តិការរបស់ពួកយើង ដើម្បីអភិរក្សធនធានសម្រាប់អ្នកជំនាន់ក្រោយ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ពួកយើងគ្រប់គ្រងការទទួលខុសត្រូវលើផ្នែកបរិស្ថានយ៉ាងសកម្ម និងប្តេជ្ញាបន្តធ្វើការកែលម្អ និងធ្វើការបង្ហាញនូវព័ត៌មានប្រតិបត្តិការរបស់ពួកយើងប្រកបដោយតម្លាភាព។

អាជីវកម្ម និងបណ្តាញផ្គត់ផ្គង់របស់ពួកយើង អាចនឹងមានផលប៉ះពាល់ដល់បំរែបំរួលអាកាសធាតុ ការបាត់បង់ធនធានធម្មជាតិ កង្វះខាតទឹក និងការបង្អាក់សេវាអេកូឡូស៊ីដ៏សំខាន់។

ពួកយើងប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ថាមពល និងការបញ្ចេញឧស្ម័នកាបូនិក តាមរយៈកម្មវិធីកាត់បន្ថយ និងការវិនិយោគទៅក្នុងថាមពលដែលប្រើប្រាស់ឡើងវិញ។ ពួកយើងក៏ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ទឹក និងកាត់បន្ថយកាកសំណល់នៅក្នុងប្រតិបត្តិការរបស់ពួកយើងផងដែរ។ នេះរួមបញ្ចូលការវិនិយោគនៅក្នុងការបណ្តុះ បណ្តាល កម្មវិធីលើកកម្ពស់ការយល់ដឹង និងការកាត់បន្ថយការប្រើប្រាស់។

ពួកយើងធ្វើរង្វាយតម្លៃលើហានិភ័យបរិស្ថាន នៅក្នុងបណ្តាញផ្គត់ផ្គង់ទាំងមូល និងបង្កើតគោលការណ៍រួមមួយ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះតាមរយៈនីតិវិធីលទ្ធកម្មរបស់ពួកយើង និងតាមរយៈការសហការជាមួយអ្នកផ្គត់ផ្គង់ អ្នកដាំដុះស្លឹកថ្នាំជក់ និងភាគីពាក់ព័ន្ធផ្សេងទៀត។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំមានបំណងកាត់បន្ថយការប៉ះពាល់របស់ខ្ញុំលើថាមពល ទឹក និងសម្ភារដែលត្រូវបានប្រើប្រាស់ក្នុងពេលបំពេញការងាររបស់ខ្ញុំ។ ខ្ញុំគិតពីបរិស្ថាននៅពេលដែលខ្ញុំធ្វើការសម្រេចចិត្តអាជីវកម្ម។ ប្រសិនបើខ្ញុំមានភាពស្រពិចស្រពិលពីលទ្ធផលផ្នែកបរិស្ថាន កើតចេញពីការសម្រេចចិត្តណាមួយរបស់ខ្ញុំ ខ្ញុំនឹងជជែកជាមួយអ្នកតំណាង EHS ប្រចាំមូលដ្ឋានរបស់ខ្ញុំ។

ក្នុងនាមជាអ្នកគ្រប់គ្រង ខ្ញុំមានតួនាទីលើកកម្ពស់ឥរិយាបថទទួលខុសត្រូវលើបរិស្ថាន នៅក្នុងក្រុមរបស់ខ្ញុំ និងធានាថានីតិវិធីស្តីពីបរិស្ថានពាក់ព័ន្ធផ្សេងៗ ត្រូវបានគោរពតាម។ ខ្ញុំចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវកិច្ចការពារបរិស្ថានរបស់ពួកយើង។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង?

ដៃគូអាជីវកម្មរបស់ពួកយើងត្រូវបានរំពឹងថា មានប្រព័ន្ធត្រួតពិនិត្យការគ្រប់គ្រងគ្រប់គ្រាន់ ដើម្បីកាត់បន្ថយហានិភ័យបរិស្ថានដោយប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់លើបរិស្ថានរបស់ពួកគេ។ ពួកយើងលើកទឹកចិត្តឲ្យដៃគូអាជីវកម្មធ្វើការជាមួយពួកយើងដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន នៅក្នុងបណ្តាញផ្គត់ផ្គង់របស់ពួកយើងទាំងមូល។

តើខ្ញុំអាចចូលរួមចំណែកបានយ៉ាងដូចម្តេច?

  • កំណត់ និងផ្តល់យោបល់អំពីឱកាសកាត់បន្ថយដែលអាចធ្វើទៅបាន ឧ. ធនធាន សម្ភារៈ និងកាកសំណល់។
  • ប្រើប្រាស់ថាមពល និងទឹកប្រកបដោយការទទួលខុសត្រូវ និងបិទនៅពេលមិនប្រើប្រាស់
  • ចូលរួមនៅក្នុងកម្មវិធីបរិស្ថាននៅក្នុងមូលដ្ឋាន
  • បញ្ជូនគម្រោងស្តីពីបរិស្ថានដែលបានអនុវត្តទៅចូលរួមប្រកួតក្នុងកម្មវិធី ពានរង្វាន់និរន្តភាពប្រចាំឆ្នាំរបស់JTI។

ស្វែងយល់បន្ថែម