សេចក្តីថ្លែងរបស់អគ្គនាយកផ្នែកអនុលោមភាព

អនុវត្តតាមក្រមប្រតិបត្តិរបស់ពួកយើង

ជម្រាបសួរសហការីរួមការងារទាំងអស់គ្នា!

សូមស្វាគមន៍មកកាន់កំណែប្រែចុងក្រោយនៃក្រមប្រតិបត្តិរបស់ JTI។ ក្រមប្រតិបត្តិនេះត្រូវបានធ្វើបច្ចុប្បន្នភាព និងអាចស្វែងរកបានយ៉ាងងាយស្រួលតាមរយៈ អនឡាញ និងឧបករណ៍ចល័តនានា។

ក្រមប្រតិបត្តិនេះ មានអត្ថន័យសម្រាប់ពួកយើងគ្រប់ៗរូប។ សម្រាប់អ្នកខ្លះ ក្រមប្រតិបត្តិនេះគឺជាការពិពណ៌នា ថាតើក្រុមហ៊ុនយើងជានរណា និងបទដ្ឋានសីលធម៌ដូចម្តេចខ្លះដែលពួកយើងប្តេជ្ញាចិត្តអនុវត្តតាម។ សម្រាប់អ្នកផ្សេងទៀត ក្រមប្រតិបត្តិនេះគឺជាគោលការណ៍ណែនាំ សម្រាប់ជួយសម្រេចថាតើគួរធ្វើអ្វី នៅក្នុងស្ថានភាពនីមួយៗ។ សម្រាប់រូបខ្ញុំផ្ទាល់ ក្រមប្រតិបត្តិនេះក៏ជាអ្នកក្រើនរំលឹកថា ហេតុអ្វីបានជាខ្ញុំមានមោទនៈភាពក្នុងការធ្វើការឲ្យក្រុមហ៊ុននេះអស់រយៈពេលច្រើន ជាង ៣៥ឆ្នាំ។

ស្នូលសំខាន់នៃក្រមប្រតិបត្តិនេះ ចែងអំពីការប្តេជ្ញាចិត្តរបស់ពួកយើង នៅក្នុងផ្នែកសំខាន់ៗចំនួន៤ រួមមាន៖ បុគ្គលិករបស់ពួកយើង ផលិតផលរបស់ពួកយើង សុចរិតភាពនៃអាជីវកម្មរបស់ពួកយើង និងតួនាទីរបស់ពួកយើងនៅក្នុងសង្គម។ ក្រមប្រតិបត្តិនេះពិពណ៌នាអំពីការរំពឹងចង់បានពីបុគ្គលិកនីមួយៗ ដោយមិនគិតពីតួនាទី/ឋានៈរបស់ពួកយើង នៅក្នុងក្រុមហ៊ុន នាយកដ្ឋាន ឬ ទីផ្សារណាមួយឡើយ។ ក្នុងស្ថានភាពដែលមានភាពស្រពិចស្រពិល ការណែនាំរបស់អ្នក (Your Guide) អាចជួយអ្នកក្នុងការធ្វើការសម្រេចចិត្ត និងមានទំនុកចិត្តជាងមុនថាបានសម្រេចចិត្តត្រឹមត្រូវ។

ខ្ញុំសូមលើកទឹកចិត្តប្រធានគ្រប់គ្រងផ្ទាល់ទាំងអស់ ឲ្យធ្វើការដឹកនាំជាគំរូ និងលើកកម្ពស់អាកប្បកិរិយាសីលធម៌នៅ ក្នុងក្រុមរបស់ពួកគេ។ ខ្ញុំសង្ឃឹមថាពួកគេនឹងបង្កើតបរិយាកាសការងារដែលលើកកម្ពស់ការយល់ដឹង និងការពិភាក្សា ដោយបើកចំហរ ដែលបុគ្គលិកមិនមានការភ័យខ្លាចក្នុងការនិយាយពីអ្វីមួយ។ មានតែតាមរយៈការប្តេជ្ញារួមរបស់ពួកយើងក្នុងការ “ធ្វើអំពើដែលត្រឹមត្រូវប៉ុណ្ណោះ” ទេដែលអាចឲ្យពួកយើងសម្រេចគោលដៅអាជីវកម្ម និងធានាថាស្មារតី ពិតប្រាកដរបស់ JTI ត្រូវបានអភិរក្ស និងពង្រឹងឲ្យបានរឹងមាំ។

សូមប្រើប្រាស់ក្រមប្រតិបត្តិនេះ នៅពេលប្រាស្រ័យទាក់ទងជាមួយសហការីរួមការងារ ដៃគូ ឬ អ្នកផ្គត់ផ្គង់របស់អ្នក។ ចូរពិភាក្សា ស្វែងយល់ និងជាពិសេស អនុវត្តតាមក្រមប្រតិបត្តិនេះជារៀងរាល់ថ្ងៃ។

ក្រុមតែមួយ ក្រមប្រតិបត្តិតែមួយ ជោគជ័យរបស់ពួកយើង។


Howard Parks
អគ្គនាយករងជាន់ខ្ពស់ទទួលបន្ទុកផ្នែកគ្រប់គ្រងធនធានមនុស្ស និងនាយកប្រតិបត្តិផ្នែកអនុលោមភាព

សូមប្រើប្រាស់ក្រមប្រតិបត្តិនេះ នៅពេលប្រាស្រ័យទាក់ទងជាមួយសហការីរួមការងារ ដៃគូ ឬ អ្នកផ្គត់ផ្គង់របស់អ្នក។ ចូរពិភាក្សា ស្វែងយល់ និងជាពិសេស អនុវត្តតាមក្រមប្រតិបត្តិនេះជារៀងរាល់ថ្ងៃ។

Prev មតិស្វាគមន៍ពីអគ្គនាយកប្រតិបតិ្តក្រុមហ៊ុន
Next អំពីក្រមប្រតិបត្តិនេះ