ការណែនាំរបស់អ្នក (Your Guide)
ការសម្រេចចិត្តដែលអ្នកបានធ្វើឡើងអាចមានផលប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា។
ពួកយើងគ្រប់រូបមានតួនាទីយ៉ាងសំខាន់រៀងៗខ្លូនក្នុងការរក្សាបទដ្ឋាន និងគុណតម្លៃរបស់ JTI ដើម្បីធានាថា JTI នៅតែជាកន្លែងធ្វើការដ៏ល្អប្រសើរ និងការពារកេរ្តិ៍ឈ្មោះរបស់ពួកយើង។
នៅក្នុងសកម្មភាពប្រចាំថ្ងៃភាគច្រើនរបស់ពួកយើង អ្នកអាចយល់ច្បាស់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដោយពឹងផ្អែកលើការយល់ដឹងរបស់អ្នក លើគុណតម្លៃ ក្រមប្រតិបត្តិ គោលនយោយបាយ និងនីតិវិធី ផ្សេងទៀតរបស់ក្រុមហ៊ុន។ សុភវិនិច្ឆ័យរបស់អ្នកក៏អាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តថាអ្វីជាអំពើត្រឹមត្រូវផងដែរ។
ប៉ុន្តែប្រហែលមានពេលណាមួយដែលអ្នកអាចជួបប្រទះស្ថានភាពដែលអ្នកមិនអាចវិនិច្ឆ័យថាអ្វីដែលជារឿងត្រឹមត្រូវដែលត្រូវធ្វើ។នៅក្នុងស្ថានភាពបែបនេះ ការណែនាំរបស់អ្នក “Your Guide” នឹងណែនាំអ្នកក្នុងការសម្រេចចិត្ត ដោយជួយអោយអ្នកពិចារណាលើកត្តាពាក់ព័ន្ធនានា និងអាចប៉ាន់ស្មានទុកជាមុននូវលទ្ធផលដែលអាចកើតមាន ឡើង ចេញពីការសម្រេចចិត្តរបស់អ្នក។
ការណែនាំរបស់អ្នក គឺជាឧបករណ៍សាមញ្ញមួយសម្រាប់ជួយអ្នកឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ សម្រាប់រូបអ្នកផ្ទាល់ និងសម្រាប់ JTI។
ជាឧទាហរណ៍៖ អ្នកមិនប្រាកដក្នុងចិត្តលើ៖
- រឿងដែលអ្នកមិនគួរធ្វើ
- រឿងដែលអ្នកត្រូវបានប្រាប់ឲ្យធ្វើ
- រឿងដែលអ្នកបានឃើញ ឬបានលឺ
ចួរពិចារណាថា អ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេច?
- ប្រសិនបើអ្នកនឹងឃើញរឿងនោះនៅក្នុងកាសែត?
- ប្រសិនបើមនុស្សជិតស្និតរបស់អ្នកបានដឹងរឿងនេះ?
បន្ទាប់មកសូមពិចារណាថា៖
- តើវាស្របនឹងច្បាប់ដែរឬទេ?
- តើវាស្របនឹងគុណតម្លៃរបស់ក្រុមហ៊ុន និងក្រមប្រតិបត្តិដែរឬទេ?
- តើវាស្របនឹងគុណតម្លៃរបស់អ្នកដែរឬទេ?
សូមធ្វើវាចុះ។
សូមពិភាក្សាជាមួយ
- ប្រធានគ្រប់គ្រងផ្ទាល់របស់អ្នក
- ដៃគូអាជីកម្មផ្នែកគ្រប់គ្រងធនធានមនុស្សក្នុងមូលដ្ឋានរបស់អ្នក
- ទីប្រឹក្សាច្បាប់របស់ក្រុមហ៊ុនប្រចាំប្រទេស
- សមាជិកក្នុងក្រុមអនុលោមភាព